រឿងធម្មតាដែលមនុស្សមិនធម្មតាអាចធ្វើបាន

ជឿជាក់ថាមនុស្សយើងកើតមកក្នុងលោកសុទ្ធតែសមត្ថភាពពិសេស។ តែអ្នកទាំងអស់គ្នាដែលកត់សម្កាល់អត់ថារឿងខ្លះមើលស្រួលទេ តែអ្នកទាំងអស់គ្នាមិនអាចធ្វើបានទេ បើធ្វើបាននឹងក្លាយជាមនុស្សមិនធម្មតាជាមិនខាន។ ថ្ងៃនេះ AMS នឹងនាំអ្នកទាំងអស់មកមើលថារឿងអ្វីខ្លះដែលធ្វើទៅនឹងក្លាយជាមនុស្សមិនធម្មតា។

១. យកអណ្ដាតប៉ះចុងច្រមុះ

ជាធម្មតាទោះអណ្ដាតយើងអាចលៀនបានប៉ុណ្ណាក៏ក៏មិនអាចយកទៅប៉ះដល់ចុងច្រមុះបានដែរ។ ចំពោះអ្នកដែលអាចធ្វើវាបានមានតែអ្នកលេងសៀកដ៏ជំនាញ ឬអ្នកមិនធម្មតាតែប៉ុណ្ណោះ ហើយអ្នកដែលអាចយកអណ្ដាតប៉ះដល់ចុងច្រមុះនោះមានតែចំនួន ១០% នៅទូទាំងពិភពលោកទេ។

២. កណ្ដាសដោយបើកភ្នែក

មានមនុស្សជាច្រើននិយាយថាពេលកណ្ដាសហើយបើកភ្នែក គ្រាប់ភ្នែកនឹងលៀនចេញក្រៅ នោះគ្រាន់ជាពាក្យដែលគេនិយាយលេងទេ។ ប៉ុន្តែការពិតនៅលើផ្ទៃមុខយើងមានសរសៃមួយដែលភ្ជាប់ពីភ្នែកទៅច្រមុះដែលគេហៅថាជាសរសៃ Cranial ដូចនេះហើយទើបពេលយើងកណ្ដាសម្ដងៗភ្នែកយើងតែងតែបិទ។

៣. លិទ្ធកែងដៃខ្លួនឯង

មានមនុស្សជាច្រើនដែលចំណាយពេលទំនេររបស់ខ្លួនធ្វើរឿងអ្វីប្លែកៗដូចជាសាកយកអណ្ដាតលិទ្ធកែងដៃខ្លួនឯងជាដើម។ ជាលទ្ធផលមនុស្សប្រហែល ៩០% មិនអាចធ្វើវានោះទេ តែបើម្នាក់នោះជាគ្រូបង្ហាត់ផ្នែកយ៉ូហ្គាវិញវាគ្រាន់តែជាការកម្ដៅសាច់ដុំរបស់ពួកគេតែប៉ុណ្ណោះ។

៤. និយាយផងដកដង្ហើមផងក្នុងពេលតែមួយ

សាកស្រមៃទៅមើលបើសិនជាអ្នកទាំងអស់គ្នានិយាយផងដកដង្ហើមផងអាចទៅរួចអត់? មើលទៅចម្លើយប្រហែលជាត្រូវដាច់ខ្តល់មុនពេលបញ្ចប់ការសន្ទនាទៅទៀត។ ប៉ុន្តែមនុស្សដែលអាចធ្វើរឿងបានមានតែអ្នកចម្រៀងតែប៉ុណ្ណោះ ដោយសារពួកគេបានហ្វឹកហាត់អំពីគន្លឹះក្នុងការប្រើដង្ហើមបានយ៉ាងល្អ។

៥. ចាក់ខ្លួនឯងឱ្យភ្ញាក់

មនុស្សគ្រប់គ្នាសុទ្ធចេះភ្ញាក់ ចេះសើច ជាពិសេសនៅពេលមានគេពញ្ញាក់ ឬមកចាក់ចង្កេះរហូតដល់ពេលខ្លះអ្នកអាចនឹងធ្លោយមាត់ជេរគេក៏មានដែរ។ ប៉ុន្តែទោះអ្នកប៉ិនភ្ញាក់ប៉ុណ្ណាក៏អ្នកមិនអាចចាក់ខ្លួនឯងឱ្យភ្ញាក់បានទេព្រោះខួរក្បាលអ្នកបានដឹងនិងគ្រប់គ្រងអារម្មណ៍របស់អ្នកបាត់ទៅហើយ។

៦. ប្រើដៃទាំង ២ ធ្វើសកម្មភាពផ្សេងគ្នាក្នុងពេលតែមួយ

ការគិតរឿងពីរក្នុងពេលតែមួយអាចធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកបង្កើនផលិតភាពពិតមែន។ ប៉ុន្តែការដែលប្រើដៃទាំងពីរធ្វើការពីរក្នុងពេលតែមួយវាពិតជាមិនអាចទៅរួចនោះទេ។ មានតែមនុស្ស ១% ទូទាំងពិភពលោកប៉ុណ្ណោះដែលអាចធ្វើបាន វាហាក់ដូចជាអច្ឆរិយៈបន្តិចហើយ។

៧. ខ្ទប់ដង្ហើមលើសពី ១ នាទី

មនុស្សម្នាធម្មតាអាចខ្ទប់ដង្ហើមបានតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ បើលើសពីនេះពេលបើកភ្នែកឡើងអ្នកអាចនឹងនៅទីណាផ្សេងក៏មិនដឹងអាចជាឋានសួគ៌ផង។ ប៉ុន្តែយ៉ាងណាក៏នៅតែមានអ្នកអាចធ្វើបាន ដោយគ្រាន់តែវាជាករណីកម្រខ្លាំងមែនទែន។ ថ្វីត្បិតតែវាកម្រពិតមែន ក៏នៅលើពិភពលោកនេះមានមនុស្សម្នាក់ដែលជាប់កំណត់ត្រាពិភពលោកដោយអាចខ្ទប់ដង្ហើមក្នុងទឹកបានដល់ទៅ ២២ នាទីនិង ២២ វិនាទីគឺលោក Tom Sietas៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *