មក​ស្គាល់​អាហារ​ផ្អាប់​ដែល​មាន​ក្លិន​ខ្លាំង​តែ​រស​ជាតិ​ឆ្ងាញ់​សាហាវ

ការ​ប្រឡាក់​ផ្អាប់​ម្ហូប​អាហារ​ជា​របៀប​ក្នុង​ការ​រក្សា​ម្ហូប​អាហារ​ឲ្យ​បាន​យូរ​។​ វិធី​​នេះ​មាន​ម​ក​តាំង​ពី​សម័យ​បុរាណ​ ហើយ​ក៏​បាន​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​ ថ្ងៃ​នេះ​យើង​បាន​រួប​រួម​អាហារ​ផ្អាប់​ទាំង​ ៦​យ៉ាង​ដែល​មាន​ក្លិន​ខ្លាំង​តែ​រស​ជាតិ​មិន​ធម្មតា​​ និង​ពេញនិយម​តាម​តំបន់​ផ្សេងៗ​លើ​ពិភពលោក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត។

១.​ ប្រហុក​

ប្រហុក​គឺ​មាន​ដើម​កំណើត​ដំបូង​ពី​ជនជាតិ​មន​ ហើយ​បាន​សាយ​ភាយ​មក​ដល់​ប្រជា​ជន​កម្ពុជា​ ឡាវ​​ និង​ប្រទេស​ផ្សេងៗ​ដែល​នៅ​ស្រប​ជុំ​វិញ​បឹង​ទន្លេសាប​។​ ការ​ធ្វើ​ប្រហុក​គឺ​នាំ​យក​ត្រី​មក​ប្រឡាក់​អំបិល​និង​ទឹក​បាយ​ ឬ​បបរ​ ហើយ​ដាក់​នៅ​ក្នុង​កូន​ពាង​ រ​ក្រឡ​បិទ​ជិត​ទុក​ចោល​រយៈ​ពេល​ ៦​ទៅ​១០​ខែ​ អាស្រ័យ​ទៅ​តាម​ភេទ​របស់​ត្រី​។

២.​ ទឹក​ត្រី

​ទោះ​បី​ជា​ទឹក​ត្រី​ជា​គ្រឿង​សម្រាប់​បន្ថែម​រស​ជាតិ​អាហារ​ដែល​ពេញ​និយម​ខ្លាំង​នៅ​អាស៊ី​ក៏​ពិត​មែន​តែ​ដើម​កំណើត​របស់​ទឹក​ត្រី​គឺ​ចេញ​មក​ពី​ប៉ែក​អឺរ៉ុប​តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ។​

៣.​កាពិ

ដើម​កំណើត​របស់​កាពិ​កើត​មក​ពី​អ្នក​នេសាទ​ដែល​ចង់​ត្រាំ​កំពឹស​ទុក​បរិភោគ​ឲ្យ​បាន​យូរ។ ការ​ធ្វើ​កាពិ​គឺ​នាំ​យក​កំពឹស​តូចៗ​មក​ប្រឡាក់​អំបិល​ហើយ​យក​ទៅ​ហាល​ថ្ងៃ​ និង​បុក​ឲ្យ​ម៉ត់​​រក្សា​ទុក​ក្នុង​កូន​បាង​ ឬ​ក្រឡ​បិទ​ជិត​ ផ្អាប់​ទុក​ចោល​រយៈ​ពេល​ ៣​ ទៅ​៥​ខែ។

៤.​ តៅហ៊ូ​ស្អុយ

តៅហ៊ូ​ស្អុយ​ជា​អាហារ​ដែល​ល្បី​ល្បាញ​នៅ​ចិន​និង​តៃវ៉ាន់។​ តៅហ៊ូ​ស្អុយ​មាន​មក​តាំង​ពី​ឆ្នាំ​ ១៦៦៩ ដោយ​មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ប្រឡង​ជា​បណ្ឌិត​តែ​ប្រឡង​មិន​ជាប់​ទើប​មក​ធ្វើ​តៅហ៊ូ​លក់។ ថ្ងៃ​មួយ​តៅហ៊ូ​របស់​គេ​លក់​មិន​ដាច់​ទើប​នាំ​យក​តៅហ៊ូ​ទៅ​ប្រឡាក់​អំបិល​និង​ម្ទេស​ទុក​។ ​ក្រោយ​មក​តៅហ៊ូ​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​មាន​ក្លិន​ខ្លាំង​ គេ​យក​មក​ចម្អិន​ហើយ​សាក​ភ្លក់​មើល​ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ក៏​បាន​នាំ​យក​ទៅ​ធ្វើ​លក់​ហើយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។

៥.​ Natto

Natto ជា​អាហារ​ពេញ​និយម​របស់​ជន​ជាតិ​ជប៉ុន​ ឬ​ដែល​គេ​ហៅ​ថា​សណ្ដែក​ស្អុយ។ នៅ​ឆ្នាំ​ ១០៨០​ កំឡុង​ពេល​ធ្វើ​សង្គ្រាម​ ស្បៀង​របស់​កង​ទ័ព​គឺ​សណ្ដែក​សៀង​ស្ងោរ​ដែល​ខ្ចប់​នៅ​ក្នុង​ចំបើង។ រំលង​បាន​ពីរ​ថ្ងៃ​សណ្តែង​ស្ងោរ​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ ពេល​មេទ័ព​សាក​ភ្លក់​លោ​មើល​ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ ពេល​ត្រឡប់​មក​ពី​ធ្វើ​សង្គ្រាម​វិញ​គេ​ក៏​បាន​ធ្វើ​សណ្ដែក​ស្អុយ​នេះ​ឲ្យ​អ្នក​ផ្ទះ​និង​អ្នក​ភូមិ​បរិភោគ​ ហើយ​ក៏​ទទួល​បាន​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង។

៦.​ ឈីស

​ឈីស​មាន​ដើម​កំណើត​តាំង​ពី​ ៤០០០​ឆ្នាំ​មុន​គ្រិស្តសករាជ។​ បុរស​ជនជាតិ​អារ៉ាប​ម្នាក់​ធ្វើ​ដំណើរ​នៅ​លើ​វាល​ខ្សាច់​ជា​មួយ​សត្វ​អូដ្ឋ​ គេ​បាន​នាំ​យក​ទឹក​ដោះ​គោ​ស្រស់​ដាក់​ក្នុង​ថង់​ដែល​ធ្វើ​មក​ពី​ក្រពះ​របស់​សត្វ​ចៀម​។​ នៅ​ពេល​ដែល​ស្រែក​ទឹក​គេ​បាន​យក​ទឹក​ដោះ​គោ​មក​ផឹក​ក៏​ឃើញ​ថា​ទឹក​ដោះ​គោ​បាន​ញែក​ខ្លួន​ចេញ​ជា​ពីរ​​គឺ​ជា​ដុំ​ និង​រាវ។ នៅ​ពេល​ដែល​គេ​សាក​ភ្លក់​ចំណែក​ដែល​កក​ដុំ​ក៏​ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​។ ក្រោយ​មក​ក៏​មាន​ការ​និយម​ធ្វើ​ឈីស​ដើម្បី​បរិភោគ​តៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង

រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម

យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ លន្លង់លន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​