ហេតុ​អ្វី​ពេល​ផឹក​ស្រា​ហើយ​មុខ​ក្រហម? អ្នក​មាន​អាការបែប​នេះគួរ​ដឹង និងប្រយ័ត្ន!

ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​ផឹក​ស្រា​ហើយ​មុខ​ក្រហម​?​ អាការៈ​មុខ​ក្រហម​ពេល​ផឹក​ស្រា​ភាសា​អង់គ្លេស​ហៅ​ថា​ Alcohol Flush Reaction ( AFR) ឬ​ ហៅ​តាម​ធម្មតា​ថា​ Asian Glow។​ អាការៈ​នេះ​កើត​មាន​ឡើង​ភាគ​ច្រើន​ចំពោះ​ជន​ជាតិ​អាស៊ី​ដូច​ជា​ខ្មែរ​ ចិន​ ជប៉ុន​ កូរ៉េ​ និង​ថៃ​ជា​ដើម។ Asian Glow គឺ​ចង់​សំដៅ​ទៅ​លើ​​អាការៈ​របស់​ជន​ជាតិ​អាស៊ី​នៅ​ពេល​ដែល​ផឹក​ស្រា​ចូល​ទៅ​ហើយ​មុខ​ក្រហម​ ឬ​ក្រហម​ពេញ​រាង​កាយ។​

នៅ​ពេល​ដែល​អ្នក​ផឹក​ស្រា​ថ្លើម​របស់​អ្នក​ព្យាយាម​កម្ចាត់​ជាតិ​ស្រា​នោះ​ចេះ​ពី​រាង​កាយ​ តែ​ដោយ​សារ​ការ​ធ្វើ​ការ​របស់​ថ្លើម​ដំណើរ​ការ​មិន​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​ជាតិ​ស្រា​ដែល​នៅ​ក្នុង​ខ្លួន​​របស់​អ្នក​ត្រូវ​បាន​បម្លែង​ទៅ​ជា​សារធាតុ​ពុល​​។​ នៅ​ពេល​នោះ​ថ្លើម​របស់​អ្នក​នឹង​ផ្ដល់​ជា​សញ្ញា​ដល់​រាងកាយ​ឲ្យ​បាន​ដឹង​ថា​មិន​អាច​ទទួល​ជាតិ​អាល់កុល​នេះ​តទៅ​ទៀត​បាន​ទេ​។​

ដូច​នេះ​អាការៈ​មុខ​ក្រហម​ពេល​ផឹក​ស្រា​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​​វា​គឺ​ជា​សញ្ញា​អាសន្ន​ដែល​រាង​កាយ​បាន​បញ្ជូន​មក​ដើម្បី​ដាស់​តឿន​អ្នក។

ចំពោះ​អ្នក​ដែល​ផឹក​ស្រា​ហើយ​មុខ​ក្រហម​អាច​ប្រឈម​ជា​មួយ​នឹង​ការ​កើត​មហារីក​ខ្ពស់​ជាង​អ្នក​ដែល​ផឹក​ស្រា​ហើយ​មុខ​មិន​ក្រហម។​ បើ​អ្នក​នៅ​តែ​បន្ត​ផឹក​វា​នឹង​មាន​ផល​ប៉ះពាល់​ដល់​រាង​កាយ​របស់​អ្នក​យ៉ាង​ធ្ងន់ធ្ងរ​។

សម្រាប់​អ្នក​ដែល​ផឹក​ស្រា​ហើយ​មុខ​ក្រហម​មិនមែន​មាន​ន័យ​ថា​គេ​ស្រវឹង​នោះ​ទេ​ តែ​មក​ពី​រាង​កាយ​របស់​គេ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ជាតិ​អាល់កុល​បាន​។ អ្នក​ខ្លះ​ទើប​តែ​ផឹក​បាន​មួយ​កែវ​មុខ​ចាប់​ផ្ដើម​ក្រហម​ បេះដូង​លោត​ញាប់​ខុស​ធម្មតា​ នេះ​គឺ​ជា​សញ្ញា​ប្រកាស​អាសន្ន​សូម​ឈប់​ផឹក​ភ្លាម​។

ដឹង​បែប​នេះ​ហើយ​សូម​កុំ​បង្ខំ​ឲ្យ​មិត្តភ័ក្ដិ​លើក​ដាច់​ កុំ​ចង់​ប្រកួត​ឲ្យ​ឈ្នះ​គេ​ពុំ​នោះ​ទេ​អ្នក​អាច​មាន​គ្រោះ​ថ្នាក់​បាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប