៤៦ឈុតច្នៃពីប្លាស្ទិក ក្នុងព្រឹត្តិការណ៍​បង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ«យាត្រា​០២»ធ្វើឱ្យអ្នកទស្សនាស្រឡាំងកាំង

ក្រុម «ឡាឈូក» ឬ «La CHHOUK Recycled and Creative Fashion» កាលពីចុងសប្តាហ៍ បានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំបំផុតប្រចាំឆ្នាំ «យាត្រា​០២» នៅបរិវេណ Factory Phnom Penh ក្រោយខកខានការរៀបចំអស់ប្រមាណជិត១ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។

«យាត្រា០២»គឺជាកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំនិងដំបូងគេបំផុតនៅកម្ពុជារបស់ក្រុមឡាឈូក (Lachhouk Recycled and Creative Fashion) ក្នុងគោលបំណង​បង្ហាញ ក៏ដូចជា​លើកទឹកចិត្ត​ដល់​មហាជន ឱ្យយល់ដឹង​ពី​ផលវិបាក​សំរាម​ប្លា​ស្ទិ​ក​មកលើ​បរិស្ថាន ព្រមទាំង​ការកាត់បន្ថយ និង​ការប្រើប្រាស់​ឡើងវិញ​តាមរយៈ​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ​។​

ព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំមួយនេះ បាននាំ​យកនូវឈុត​បង្ហាញ​សម្លៀកបំពាក់​កែច្នៃថ្មីមិនធ្លាប់​មានពីមុនមកចំនួន ៤៦ឈុត បែកចែកជា៤ក្រុម មកដើរ​បង្ហាញជូន​សាធារណជនបានទស្សនា។

ក្រុមសម្លៀកបំពាក់ទីមួយមានឈ្មោះថា “បំពង់”ជាក្រុម​សម្លៀកបំពាក់​ដែលរចនាឡើង​តាមលំនាំ “អាវបំពង់”និង រចនាបទផ្សេង​ទៀតរបស់ខ្មែរ​នាសម័យ​លង្វែកដែល​មានដូច​ជា​រចនាបទ “ពុម្ពក្រឡា”ជាដើម។

ក្រុមសម្លៀកបំពាក់ទីពីរមានឈ្មោះថា “ឌី សៀក”ជាក្រុម​ឈុតមួយ​ដែលរចនាឡើង​ដោយផ្អែកលើ concept ត្លុក សៀក និន្នាការម៉ូតបរទេស Memphis style និង​ការប្រើប្រាស់ពណ៌បែបឆើតឆាយដូចជា ក្រហម និង លឿង និងការបង្ហាញពីភាពកំប្លុកកំប្លែង ត្លុក​ និងការតែងខ្លួនបែបបំផ្លើស។

ក្រុមសម្លៀកបំពាក់ទីបីមានឈ្មោះថា “ជំនឿ និងការសម្លាប់”។ ក្រុមសម្លៀកបំពាក់នេះ ត្រូវបានរចនាឡើងជាពិសេសដោយឆ្លុះបញ្ចាំងពីផ្នត់គំនិតរបស់ខ្មែរទាក់ទងនឹងការសម្លាប់ដែលមាននៅក្នុងរឿងតំណាលផ្សេងៗគ្នាដែលមានជាយូរលង់ណាស់មកហើយ តាមរយៈការប្រើប្រាស់ពណ៌ និងទម្រង់ខុសប្រក្រតី។

ក្រុមសម្លៀកបំពាក់ចុងក្រោយត្រូវបានរចនាឡើងដោយយកលំនាំតាមសិល្បៈបារាំងឈ្មោះ “Burlesque”ហើយគោលបំណងសម្លៀកបំពាក់នេះចង់បង្ហាញពីភាពស៊ីវីល័យ ឡូយឆាយ ជាពិសេសសេរីភាពនៃការស្លៀកពាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ 

សំឡេងទះដៃរបស់អ្នកចូលរួម បានបន្លឺ​ឡើងជាបន្តបន្ទាប់​ធ្វើឱ្យព្រឹត្តិការណ៍បង្ហាញ​ម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំបំផុតប្រចាំឆ្នាំ «យាត្រា​០២» កាន់តែមានភាពអស្ចារ្យ ជា​ពិសេស​ឈុតសម្លៀកបំពាក់ច្នៃពីកាកសំណល់គ្រឿងប្លាស្ទិកទាំង៤៦ឈុតនោះតែម្តង។ ម្នាក់ៗបានពោលសរសើរគំនិតកម្មវិធី«យាត្រា​០២» មិនដាច់ពី​មាត់ថាពិត​ជាប្លែកមិនធ្លាប់មានពីមុនមក ដោយពីមួយវគ្គទៅ១វគ្គ ឡាឈូក បានបញ្ចូល​គំនិតច្នៃ​ប្រឌិតថ្មីប្លែក និងខុសៗជាច្រើនទម្រង់។

គួរ​រំឭក​ផងដែរ​ថា ក្រុម «ឡាឈូក» ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត នៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​បំណង​ថែរក្សា និង​ការស្ដារ​បរិស្ថាន​ឡើងវិញ​,គាំទ្រ​ការប្រើប្រាស់​ឡើងវិញ និង​និរន្ត​ភាព​, គាំទ្រ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​, ផ្សព្វផ្សាយ​ពី​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ផ្សព្វផ្សាយ​សិល្បៈ​កម្ពុជា​។ 

ក្រុម​នេះ ធ្លាប់​បានរៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​យាត្រា​នេះ ម្តង​រួចមកហើយក្នុង​ឆ្នាំ​២០១៩ ដោយ​កាលណោះ​មាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់​។

ដោយឡែក ថវិកាទទួលបានពីការលក់សំបុត្រឆ្នាំនេះ ក្រុម «ឡាឈូក» នឹង​បែងចែកយក​ទៅឧបត្ថម្ភការ​ជីកអណ្ដូង​ទឹកដើម្បីជួយ​ដល់ប្រជាជនដែលជួប​ប្រទះការខ្វះខាតទឹកប្រើប្រាស់នៅក្នុងខេត្តភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

តាមការ​ឱ្យដឹងពីលោក អ៊ិត សុវណ្ណារាជ ស្ថាបនិកក្រុម «ឡាឈូក» ព្រឹត្តិការណ៍​បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំបំផុតប្រចាំឆ្នាំនេះ នឹងវិល​ត្រឡប់មកវិញ​ម្តងទៀតនៅឆ្នាំក្រោយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *