សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសជូនដល់ជនរួមជាតិទាក់ទងទៅនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺនៅតែជាកិច្ចការចាំបាច់សម្រាប់ប្រទេសកម្ពុជា។ សម្ដេចបានបញ្ជាក់ថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាងការបោសសម្អាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះ។ សារពិសេសរបស់សម្តេចតេជោ បានធ្វើឡើងសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

Advertisement

វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចបានស្នើដាក់ចេញជា២កម្រិត ដោយកម្រិតទី១ គឺអ្នកដែលជាប់ពាក់ព័ន្ធនោះ មិនត្រឹមតែដកតំណែងនោះទេ គឺត្រូវចោទប្រកាន់លើផ្លូវតុលាការទៀត និងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២ គឺត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ សម្ដេចបានបញ្ជាក់ទៀតថា បើអភិបាលខេត្ត, អភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ហើយគ្មានការយោគយល់នោះទេ កុំថាឡើយកូនមេដឹកនាំមានគុណសម្បត្តិចំពោះជាតិ កុំនិយាយថាបានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ គឺមិនមានការយោគយល់ឡើយ។

កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចតេជោក៏បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាត្រូវពិនិត្យមើលលើការងារនេះ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ហើយសម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរ៉ឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យានេះ៕
ដោយ៖ពលជ័យ
រូបភាព៖ ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា