អ៊ីរ៉ង់ និងអ៊ីស្រាអែលផ្អាកប្រយុទ្ធគ្នា ទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ និងអ៊ីស្រាអែលផ្អាកប្រយុទ្ធគ្នា ទៅវិញទៅមក

អ៊ីរ៉ង់ និងអ៊ីស្រាអែលផ្អាកប្រយុទ្ធគ្នា ទៅវិញទៅមក

តេហេរ៉ង់, ហ៊្សេរុយសាឡិម ៖ អ៊ីរ៉ង់ និង អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃច័ន្ទថា អរិភាពត្រូវបានផ្អាក បន្ទាប់ពីមានការវាយប្រហារជាលើកដំបូង តាំងពីមានបទឈប់បាញ់ កាលពីខែមេសា។

Advertisement

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា សកម្មភាពវាយប្រហារ ពេលខាងមុខ ត្រូវបានបញ្ឈប់វិញ ពោលគឺនៅប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុង Tehran បាននិយាយថា អ៊ីរ៉ង់បានបញ្ឈប់សកម្មភាពយោធារបស់ខ្លួន ដូចគ្នា។

ក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់។ បន្ទាប់មក អ៊ីស្រាអែលបានវាយបកវិញ បើទោះជាមានការប្រឹងប្រែង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការរារាំងលោក Netanyahu កុំឲ្យសងសឹក ក៏ដោយ។

ការណ៍នោះបានបង្កឱ្យមានការបាញ់កាំជ្រួចអ៊ីរ៉ង់ មួយជុំទៀត មុនពេលដែលទីក្រុងតេហេរ៉ង់ប្រកាសថា ខ្លួននឹងឈប់បាញ់។

យ៉ាងណា ទីក្រុងតេហេរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងវាយប្រហារម្តងទៀត ប្រសិនបើអ៊ីស្រាអែល នៅតែបន្តការវាយប្រហារនៅក្នុងប្រទេសលីបង់ ខណៈដែលលោក Netanyahu វិញ ក៏បានព្រមាន ជាបន្ទាប់ដែរថា «ប្រសិនបើ អ៊ីរ៉ង់ធ្វើកំហុស ក្នុងការបន្តការវាយប្រហារមកលើយើង យើងនឹងឆ្លើយតប ដោយកម្លាំងពេញលេញ»។

មុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានទទូចថា យុទ្ធនាការនៅក្នុងប្រទេសលីបង់ នឹងបន្តដោយមិនខ្វល់ ហើយបាននិយាយថា អ៊ីស្រាអែលនឹងវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូង នៃទីក្រុង Beirut ដែលគ្រប់គ្រងដោយក្រុម Hezbollah ក្នុងការសងសឹក ចំពោះការវាយប្រហារនីមួយៗ លើភាគខាងជើងអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធ។

លោក Trump ដែលខឹងសម្បារកាន់តែខ្លាំង ជាមួយលោក Netanyahu ជំរុញឱ្យភាគីទាំងពីរបញ្ឈប់ “ការបាញ់ប្រហារ” ហើយបាននិយាយថា “ការចរចាចុងក្រោយ” គឺឆ្ពោះទៅរកសន្តិភាពហើយ។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា លោកបានប្រាប់លោក Trump រួចហើយថា «អ៊ីស្រាអែលមានសិទ្ធិពេញលេញ ក្នុងការការពារខ្លួន ហើយយើងកំពុងអនុវត្តសិទ្ធិនេះ តាមតម្រូវការ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា