សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋ ចំពោះការទុកចិត្តគេពេក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋ ចំពោះការទុកចិត្តគេពេក

សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋ ចំពោះការទុកចិត្តគេពេក

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ នូវអ្វីដែលសម្ដេចបាន​បញ្ជាក់​ថា​«មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក» ក្នុងអំឡុងពេលដែលសម្ដេចនៅធ្វើ​ជានាយករដ្ឋមន្ត្រី។​សម្ដេចបន្ថែមថា សព្វាវុធមិនគ្រប់គ្រាន់ពេលនេះមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ ។

Advertisement

មានប្រសាសន៍ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបាន​លើក​ឡើងថា សម្ដេចដឹកនាំប្រទេសនេះ តាំងពីសង្គ្រាមបែកបាក់មួយមកជាប្រទេសដែលមានសន្តិភាពមួយពេញលេញ ។

សម្ដេចតេជោបានរម្លឹកពីតំបន់ស្វាយចេក បឹងត្រកួននាឆ្នាំ១៩៩០ ដែលកាលណោះនៅមានសង្គ្រាមហែកហួរគ្នា។ ប៉ុន្តែតាម​រយៈ​នយោ​បាយ​ឈ្នះឈ្នះ គឺយើងបានបង្កើតឱ្យមានស្ថានភាពនៃប្រទេសមួយ ដែលមានតំបន់ត្រួតត្រាមួយ។សម្ដេចតេជោបន្តថា​សម្ដេច​​បាន​ដាក់ចេញនូវគោលដៅ ២ ក្រោយបានឯកភាពទឹកដីហើយ ។ គោលដៅទី១ ប្រែក្លាយតំបន់អតីត​សមរភូមិឱ្យ​ទៅជា​តំបន់អភិវឌ្ឍន៍ ដូចជា តំបន់ដែលយើងមានជាបឹងត្រកួន ជោគជ័យ ព្រៃចាន់ ជាដើម ឱ្យក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ។ គោលដៅទី២ គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ។

សម្ដេចតេជោ ក៏បានបន្តរម្លឹកថា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ មានហេតុការណ៍ប្រទូសរ៉ាយនៅព្រះវិហារ រហូតដល់​ឧត្តរមានជ័យ។ ប៉ុន្តែមិនរីករាយដល់នៅទូទាំងប្រទេសទេ ហើយក៏មិនរីករាលដាលរហូតដល់វិស័យផ្សេងៗទៀតនោះដែរ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាដោយសារការជឿទុកចិត្តគេពេក ទើបសម្ដេចកាលណោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀម​ខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ មិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធ ដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់។ និយាយឱ្យចំថា មិននឹកស្មានថា មានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា