ក្រសួងប្រៃសណីយ៍និងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ ចូលរួមវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 នៅប្រទេសសិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ ចូលរួមវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 នៅប្រទេសសិង្ហបុរី

ក្រសួងប្រៃសណីយ៍និងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ ចូលរួមវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 នៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ ឯកឧត្តម គី ឌីបូម៉ា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូនិងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ នៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មី (Innovate Cambodia Accelerator Program) រដូវកាលទី២ របស់មជ្ឈមណ្ឌល Plug and Play ចូលរួមក្នុងវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 ដែលធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

វេទិកា ECHELON គឺជាការពិភាក្សារវាងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល វិនិយោគិន និងធុរកិច្ចថ្មីឌីជីថល មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក ដើម្បីស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ និងលើកកម្ពស់គំនិតផ្តួចផ្តើមសម្រាប់សេដ្ឋកិច្ចឌីជីថល ក៏ដូចជាការបង្ហាញគំនិតអាជីវកម្មទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងឱកាសទទួលបានទុនវិនិយោគ។

បន្ថែមពីនេះ ប្រតិភូ ក.ប.ទ. និងធុរកិច្ចថ្មីឌីជីថលកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airwallex ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏លេចធ្លោមួយដែលផ្តល់សេវាសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងជាក្រុមហ៊ុនកម្រិត Unicorn មួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងអ្នកវិនិយោគទុន ដើម្បីស្វែងយល់បន្ថែមអំពីការកសាងបណ្តុំទុនវិនិយោគ (Investment Pool) និងលក្ខខណ្ឌនានាក្នុងការទទួលបានទុនវិនិយោគសម្រាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជានិងសិង្ហបុរីផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា