កម្ពុជា-វៀតណាម បញ្ជាក់ពីភាពជាអ្នកជិតខាងល្អនិងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម បញ្ជាក់ពីភាពជាអ្នកជិតខាងល្អនិងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ

កម្ពុជា-វៀតណាម បញ្ជាក់ពីភាពជាអ្នកជិតខាងល្អនិងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសវៀតណាម និង​ប្រមុខ​​រាជ​​រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនគ្នាទៅវិញទៅមក​នូវការ​បន្តជំរុញ​ទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ស្ថិរភាព​យូរអង្វែង ។

Advertisement

ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល​២ថ្ងៃនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៨ និង៩ ខែមិថុនា និងចូល​រួមវេទិកាអនាគតអាស៊ានលើកទី៣ ,កាលពីថ្ងៃចន្ទ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគី​ជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung)នាយករដ្ឋមន្រ្តី​វៀតណាមនៅរដ្ឋធានីហាណូយ ។

ក្នុងជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានវាយតម្លៃខ្ពស់​ទៅវិញទៅមកចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃ​ប្រទេស​រៀងៗខ្លួន និងពេញចិត្តចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាងកម្ពុជា និងវៀតណាម ។នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បានឯកភាពគ្នា​រៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរនៅឆ្នាំ២០២៧ ខាងមុខ។

ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី​ជម្រៅ និងឈាន​ទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ និងស្ថិរភាព​យូរអង្វែង។

ដូចគ្នានេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម​ប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុច​តភ្ជាប់រវាងគម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរ​តាម​ផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះ​ហើរបន្ថែមទៀត រវាងប្រទេសទាំងពីរ។

សម្តេចធិបតីនិងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានយល់ស្រប​គ្នាថា ប្រទេសទាំងពីរនៅតែមានសក្ដា​នុពល និងកាលានុវត្តភាពជា​ច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នា​ទៅវិញទៅមក ដើម្បី​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្តល់​ផលប្រយោជន៍ដល់​ប្រទេសជាតិ និងប្រជាជនទាំងពីរ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា