គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរ​ទៅ​កាន់ទីផ្សារអឺរ៉ុប នៅ​សប្ដាហ៍ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរ​ទៅ​កាន់ទីផ្សារអឺរ៉ុប នៅ​សប្ដាហ៍ក្រោយ

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរ​ទៅ​កាន់ទីផ្សារអឺរ៉ុប នៅ​សប្ដាហ៍ក្រោយ

ភ្នំពេញ៖ ​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​យកផលិតផលកសិផល​គ្រាប់​ស្វាយចន្ទី​ និង​ម្រេច​កំពត ដែល​​ជា​ប្រភេទ​ដំណាំអធិរាជ​​កសិ-ឧស្សាហកម្មរបស់​ខ្មែរ ទៅ​បង្ហាញ​វិនិយោគិន តំណាង​អង្គទូត និង​ភ្ញៀវ​​អន្ដរជាតិល្បីៗ តាម​រយៈ​វេទិកាជំរុញ​ផលិត​ផលខ្មែរ​ទៅ​កាន់​ទីផ្សារអឺរ៉ុប​នៅសប្ដាហ៍ក្រោយរយៈពេល ២ថ្ងៃ (​ថ្ងៃ​ទី១០ -១១ ខែ​វិច្ឆិកា) ។

រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និមល បានមាន​ប្រសាសន៍​ថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦​​ គឺ​ជា​វេទិការ​ជំរុញ​ផលិតផល​ខ្មែរ​ទៅ​កាន់ទីផ្សារ​អឺរ៉ុប ដោយ​លោក​ជំទាវ​បាន​សង្កត់​ធ្ងន់​ថា គ្រាប់ស្វាយ​ចន្ទីខ្មែរ​ មានទំហំធំ ខ្ទិះ​ ឆ្ងាញ់ជាប់មាត់ ​សូម្បី​តែ​អតិថិជន​នៅ​ប៉ែកអឺរ៉ុប​ក៏ទទួលស្គាល់​គុណភាព​នេះ​ដែរ។​ រីឯផលិតផល​ម្រេចកំពត​​វិញ គឺមានចុងភៅ​លំដាប់កំពូលៗ ​ជ្រើសរើស​យក​ទៅធ្វើជា​គ្រឿង​ទេសចម្អិន​ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន​ប្រណីតៗនៅ​ជុំវិញ​ពិភព​លោក។

មុន​វេទិកាដ៏អស្ចារ្យ​នេះឈាន​ចូល​​មក​ដល់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS​ និងឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់ លោកស្រី SILKE ROFER ដែល​នឹង​មាន​វត្ដមាន​នៅ​ក្នុង​វេទិកា​នេះដែរ បាន​មាន​ប្រសាសន៍​ស្រដៀងគ្នា​ថា ផលិតផលល្អ ​គុណភាពកាន់តែ​ខ្ពស់ ត្រូវ​តែ​មានតម្លៃ​កាន់​តែប្រសើរ។ តំណាង​អង្គទូត​ទាំង​ ២រូប ចង់​ឃើញ​វត្ដមាន​ភ្ញៀវកិត្ដិយសជាតិ និង​អន្ដជាតិ ជាពិសេស ​តំណាង​ក្រុមហ៊ុន​ ​អ្នកវិនិយោគធំៗ​ចូល​រួម​ក្នុង​វេទិកា​នេះឱ្យ​បាន​ច្រើន ដើម្បី​ស្វែង​យល់​ពី​សក្ដានុពល​របស់​ផលិត​ផលខ្មែរទាំងពីរមុខ ហើយ​ចាប់​យក​ឱកាស​វិនិយោគ​ជាមួយ​កម្ពុជា​តែ​ម្ដង។

សូម​ជម្រាប​ជូន​ថា វេទិកា​ស្វាយចន្ទី និងម្រេច​កម្ពុជាឆ្នាំ២០២៦ គឺ​ជា​វេទិកា​ជំរុញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ ដែល​នឹង​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី១០ ដល់១១ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធី​នេះ ​រៀបចំ​ឡើង​ដោយទីភ្នាក់ងារសហប្រតិបត្ដិការ​អាល្លឺម៉ង់(GIZ)​ ជាមួយក្រសួង​ពាណិជ្ជកម្មកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​អន្ដរជាតិ​មួយចំនួន​ទៀត។ តើសហគ្រាស និង​សិប្បកម្ម​របស់​លោក​អ្នក បាន​ត្រៀម​ខ្លួន​ចូល​រួម ឬ​ចាប់​យកឱកាស​វិនិយោគ​នេះ​ហើយ​ឬនៅ? តស់…ជួបគ្នា​នៅ​សណ្ឋាគារសូហ្វីតែលភូគីត្រា​ភ្នំពេញ នៅ​សប្ដាហ៍ក្រោយ​ទាំង​អស់​គ្នា!

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា