ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

បរទេស៖ ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះនេះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត ខណៈដែលក្រុមហ៊ុនជប៉ុនកំពុងស្វែងរកប្រភពរ៉ែកម្រពីប្រទេសផ្សេងៗ។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន The Chosun។

Advertisement

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះ ៨៨ ភាគរយនៅក្នុងខែមីនា និង ៨២ ភាគរយនៅក្នុងខែមេសា ធៀបនឹងឆ្នាំមុន។ ចាប់តាំងពីខែមករាមក ចិនចាប់ផ្តើមរឹតបន្តឹងការនាំចេញទំនិញប្រើប្រាស់បានពីមុខងារ (ស៊ីវិល និងយោធា) ទៅកាន់ជប៉ុន ដែលជាវិធានការសងសឹកឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។

យោងតាមសារព័ត៌មានជប៉ុន ​​Nikkei Shimbun រាយការណ៍ថា ការនាំចេញរ៉ែកម្ររបស់ចិនចំនួន ៧ ទៅកាន់ប្រទេសជប៉ុនធ្លាក់ចុះ ៣៤ ភាគរយចន្លោះខែមករាដល់ខែមេសា ធៀបនឹងឆ្នាំមុន។  

ដើម្បីទប់ទល់នឹងគំនាបសេដ្ឋកិច្ចមួយនេះ ក្រុមហ៊ុនជប៉ុនអនុវត្តវិធានការសំខាន់ៗដូចជា៖ ការប្រើប្រាស់រ៉ែបម្រុងទុក ការកែច្នៃឡើងវិញ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិប្រភពផ្សេងៗដូចជា ឥណ្ឌា និង អូស្ត្រាលី។

ទោះបីជាជប៉ុនមានបទពិសោធន៍ និងបានត្រៀមខ្លួនខ្លះៗក៏ដោយ ប៉ុន្តែការរឹតបន្តឹងរបស់ចិនលើកនេះមានផលប៉ះពាល់ធ្ងន់ធ្ងរជាងកាលពីមានជម្លោះកោះសេនកាគូ ឆ្នាំ ២០១០ និងភាពទាល់ច្រកលើប្រភេទរ៉ែធ្ងន់មួយចំនួន ដូចជា Dysprosium និង Ytterbium។

ក្នុងអំឡុងពេលជម្លោះ Senkaku ឆ្នាំ ២០១០ ជប៉ុនកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ចិនពី ៩០ ភាគរយមកត្រឹម ៦០ ភាគរយ ប៉ុន្តែក៏នៅតែពឹងផ្អែកខ្លាំងលើរ៉ែកម្រ dysprosium និង ytterbium ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានហាមឃាត់ទាំងស្រុងនូវការនាំចូលប្រយោលតាមរយៈប្រទេសទីបី ដែលជាច្រកសង្គ្រោះកាលពីឆ្នាំ ២០១០។

នៅក្នុងឆ្នាំ ២០២៦ ការនាំចេញរ៉ែកម្រ Dysprosium ដែលប្រើប្រាស់ក្នុងម៉ូទ័ររថយន្តអគ្គិសនី និងឧបករណ៍វេជ្ជសាស្ត្រ ធ្លាក់ដល់សូន្យ ចាប់តាំងពីខែមករា មក។ ការនាំចេញរ៉ែកម្រ Ytterbium ដែលប្រើប្រាស់នៅក្នុងឧបករណ៍ឡាស៊ែរ semiconductor និងវិស័យអាកាសចរណ៍ក៏បានធ្លាក់ចុះជាង ៩០ ភាគរយផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា