សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៦ បានអញ្ជើញសំណេះ​សំណាល សួរសុខទុក្ខ និងចែកអំណោយជូន​ជនភៀសសឹក ៣ ៣១៨នាក់ នៅភូមិ/ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមួយនឹងការលើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក ហើយក៏ជាពេលវេលាដែលពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

Advertisement

សម្តេចតេជោបានមានប្រសាសន៍ថា ៖ ខុសពីការលើកឡើងរបស់គេ(សៀម)ដែលថា ​កម្ពុជាកំពុងខ្វះទំនិញ និងផលិតផលប្រើប្រាស់ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ទាំងការផលិត និងការផ្គត់ផ្គង់តម្រូវការ ហើយប្រសិនបើកកម្ពុជាខ្វះខាតមែន ក៏ត្រូវនាំចូលពីខាងប្រទេសផ្សេងបានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជាដើម ។​​​

សម្ដេចបានបញ្ជាក់ថា​​ ៖

«ខាងណោះគេថា​យើងខ្វះទំនិញ ហើយយើងខ្វះទំនិញពីអង្កាល់? ត្រូវដឹងថា ​មួយឆ្នាំជាងហើយ ខ្មែរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទំនិញខ្លួនឯង។ អ៊ីចឹងទេ តម្លៃ ១០ពាន់ដុល្លាររៀងរាល់ឆ្នាំ ត្រូវឱ្យខាងថៃទុកប្រើខ្លួនឯងចុះ ឯយើងជំនួសដោយទំនិញផលិតក្នុងស្រុក។ យើងត្រូវប្រើទំនិញផលិតក្នុងស្រុក ព្រោះយើងមានទឹកសុទ្ធ មានមី ជារបស់យើងអស់ហើយ ។ បើខ្វះទំនិញក្នុងស្រុកយើងអាចនាំទំនិញពីម៉ាឡេស៊ី វៀតណាម សិង្ហបុរី ចិន មកលក់ស្រុកខ្មែរទៅ តែសំខាន់គឺរុញទំនិញរបស់យើងទៅកាន់ទីផ្សារ»។

សម្ដេចតេជោក៏បានលើកឧទាហរណ៍ដែរថា កាលពីមុនពេលបិទព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុនសាប៊ូក្នុងស្រុកមួយឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនបានត្រឹមតែប្រមាណ ៣០ ម៉ឺដុល្លារប៉ុណ្ណោះក្នុ១ខែ ប៉ុន្តែក្រោយពេលបិទព្រំដែន ពាណិជ្ជកម្មរបស់ក្រុមហ៊ុនសាប៊ូមួយនេះបានកើនតម្លៃរហូតដល់ជាង ៣លានដុល្លារ។

សម្តេចតេជោ​ ក៏បានយកឱកាសនេះបញ្ជាក់ជូនប្រជាពលរដ្ឋដែរថា សេដ្ឋកិច្ច សង្គមជាតិ នៅតែដំណើរការធម្មតា ការផលិតនៅតែធម្មតា ការនាំចេញនៅតែធម្មតា ដោយ៣ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញស្មើនឹងតម្លៃប្រមាណ ១៨ពាន់លានដុល្លារ កើនឡើង២០%។

ជាមួយនឹងការជំរុញ​ និងលើកទឹកចិត្តឱ្យមានការបង្កើនការផលិត និងបន្តគាំទ្រផលិតផលជាតិ សម្តេចតេជោ ហ៊ុន ​សែន ក៏បានអំពាវនាវឱ្យអាជ្ញាធរនៅតំបន់ព្រំដែនជួយទិញកសិផល ដែលប្រជាជនផលិតដើម្បីផ្គត់ផ្គង់ជួយដល់កងទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ដែលរាល់ការទិញទំនិញ បន្លែ បង្ការ និងសត្វរបស់ប្រជាពលរដ្ឋចិញ្ចឹមទាំងនេះក៏ជាទីផ្សារមួយដ៏ល្អផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា