ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦។

Advertisement

កម្មវិធីនេះផ្តល់ជូននូវការឧបត្ថម្ភការចំណាយលើការធ្វើដំណើរ (ទាំងស្រុង ឬមួយផ្នែក) រួមមានសំបុត្រយន្តហោះ ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ សម្រាប់ការទៅបំពេញការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសបារាំង ក្នុងរយៈពេលអតិបរមា ២ ខែ (ចន្លោះពីថ្ងៃទី១៥ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦)។

បេក្ខជនអាចដាក់ពាក្យស្នើសុំដើម្បី៖

  • ការពារនិក្ខេបបទថ្នាក់បណ្ឌិត (Thèse)។
  • បង្កើតសមិទ្ធផលរួមគ្នា (ចូលរួមសន្និសីទ ឬដាក់ស្នើអត្ថបទដើម្បីបោះពុម្ភផ្សាយ)។
  • ពង្រឹងភាពជាដៃគូ ឬពង្រីកបណ្តាញទំនាក់ទំនងស្រាវជ្រាវ។
  • ផ្តួចផ្តើមគម្រោងសហប្រតិបត្តិការលើប្រធានបទរួម។

ចំណាំ ៖ អាទិភាពនឹងត្រូវផ្តល់ជូនគម្រោងដែលប្រើប្រាស់ភាសាបារាំង ឬគម្រោងដែលមានការរួមចំណែកហិរញ្ញវត្ថុ (Co-financés)។ លទ្ធផលចុងក្រោយត្រូវតែបង្ហាញពីការប្រែប្រួលជាវិជ្ជមាន និងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានទាំងពីរ និង/ឬវិស័យស្រាវជ្រាវភាសាបារាំង។

លក្ខខណ្ឌវិនិច្ឆ័យដើម្បីចូលរួម

ដើម្បីមានសិទ្ធិដាក់ពាក្យ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌ និងមានឯកសារបញ្ជាក់ដូចខាងក្រោម៖

  1. មានសញ្ជាតិខ្មែរ និងមានអាយុក្រោម ៤៥ ឆ្នាំ។
  2. មានគម្រោងការពារនិក្ខេបបទបណ្ឌិត ឬមានអត្ថបទស្រាវជ្រាវ (Manuscript) កំពុងព្រាង។
  3. មានភាពជាដៃគូស្រាប់ ឬកំពុងរៀបចំឡើង រវាងគ្រឹះស្ថានដើមនៅកម្ពុជា និងគ្រឹះស្ថានទទួលនៅប្រទេសបារាំង (ប្រសិនបើមានកិច្ចព្រមព្រៀង ឬឯកសារភស្តុតាងជា PDF ត្រូវភ្ជាប់មកជាមួយ)។

បេក្ខជនត្រូវរៀបចំឯកសារទាំងអស់ បញ្ចូលគ្នាជាឯកសារ PDF តែមួយច្បាប់គត់ ដែលរួមមាន៖

  • ទម្រង់បែបបទសុំចុះឈ្មោះ (Application Form)
  • ចំលងលិខិតឆ្លងដែន (Passport) ដែលមានសុពលភាព
  • ប្រវត្តិរូបសង្ខេប (CV) អតិបរមា ១ ទំព័រ
  • លិខិតបង្ហាញចំណាប់អារម្មណ៍ (Motivation Letter) អតិបរមា ២ ទំព័រ
  • គម្រោងស្រាវជ្រាវលម្អិត (កម្មវិធី លទ្ធផលរំពឹងទុក និងរយៈពេលស្នាក់នៅ) អតិបរមា ២ ទំព័រ
  • លិខិតបញ្ជាក់ការងារ (សម្រាប់អ្នកស្រាវជ្រាវ) ឬលិខិតបញ្ជាក់ការសិក្សា (សម្រាប់និស្សិតបណ្ឌិតដែលចុះឈ្មោះនៅបារាំង)
  • លិខិតអញ្ជើញ ឬលិខិតព្រមព្រៀងទទួលពីគ្រឹះស្ថានបារាំង (បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់)
  • លិខិតណែនាំ (Recommendation Letter) ដោយមានបញ្ជាក់អត្តសញ្ញាណ និងតួនាទីរបស់អ្នកធានា

ព័ត៌មានសំខាន់ៗអំពីកាលបរិច្ឆេទ

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ប្រកាសលទ្ធផលជាផ្លូវការ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦

សម្រាប់ព័ត៌មានលម្អិត និងទាញយកទម្រង់បែបបទ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ស្ថានទូតបារាំង [kh.diplomatie.gouv.fr]

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា