PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន នៅ​ក្នុង Collection Spring/Summer 2026 ដែល​បាន​ញ៉ាំង​កម្មវិធី​ទាំង​មូល​កាន់តែ​អស្ចារ្យ។

Advertisement

Phnom Penh Designers Week 2026 បាន​ធ្វើ​ឡើង ២​ថ្ងៃ​ចាប់ពី​ថ្ងៃ ៥ ដល់​ថ្ងៃ ៦ ខែ​មិថុនា ឆ្នាំ ២០២៦ ដោយ​ថ្ងៃ ៥ គឺជា​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ Womenswear ហើយ​ថ្ងៃ ៦ ខែ​មិថុនា គឺ​ជា​វេន​របស់ Menswear។ Phnom Penh Designers Week 2026 គឺជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សិប្បកម្ម​បេតិកភណ្ឌ​ជាមួយ​នឹង​ម៉ូដ​សហសម័យ​តាមរយៈ​ការបង្ហាញការប្រមូលផ្ដុំនិទាឃរដូវ/រដូវក្តៅ ឆ្នាំ២០២៦។

សម្រាប់ស​ម្លៀ​ក​បំពាក់​បុរស​មាន​មក​ពី​ខាង Ambre Men របស់​លោក Thomas Jaffre, Drewe​ ​Taylor និង Don Protasio។ ចំណែក​ផ្នែក​ ​ស​ម្លៀ​ក​បំពាក់​នារី​វិញ​ ​រួម​មាន​ម៉ាក A.N.D., Semurian, Phoung By S និង​លោក Eric Raisina។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ការ​បង្ហាញខ្លួន​ជាលើកដំបូង​នៅ​ក្នុង​កម្មវិធី PPDW ពីសំណាក់​អ្នក​រចនា​ម៉ូដ Puthy Von និង Lyny Po។

Phnom Penh Designers Week 2026 រៀបចំ​ឡើង​នៅ​សណ្ឋាគារ Rosewood ព្រម​ជាមួយ​ការចូលរួម​ជាមួយ​សហគមន៍​អ្នក​រចនា​ដែល​ឲ្យ​តម្លៃ​លើ​ស្មារតី​នៃ​ភាព​ប្រណីត ភាព​ទំនើប​ និង​ឧត្ដមភាព​នៃ​ការ​ច្នៃ​ប្រតិដ្ឋ​ដូចគ្នា។ សម្រាប់​កម្មវិធី​នេះ​ដែរ មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ចូលរួម​ទស្សនា ហើយ​ក៏​មាន​ជន​បរទេស​ចាប់អារម្មណ៍​ចូលរួម​ដូចគ្នា។

គួរ​បញ្ជាក់​ថា Phnom Penh Designers Week គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​បង្កើត​ឡើង​ក្នុង​គោល បំណង​លើក​កម្ពស់​ឧស្សាហកម្ម​ម៉ូដ​នៅ​កម្ពុជា​ ​ដោយ​ផ្ដល់​នូវ​វេទិកា​វិជ្ជាជីវៈ​សម្រាប់​អ្នក​រចនា​ម៉ូដ​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​ទៅកាន់ ទស្សនិកជន​ក្នុង​តំបន់ និង​អន្តរជាតិ៕

រូបភាព៖ Bun Rong, Drewe Taylor Designs និង ទឹម រដ្ឋា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា