SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi – Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Advertisement

ហាង SKOR Multi-Brand Store ដែល​ជា​ហាង​នាំ​មុខ​គេ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​ទិញ​ទំនិញ​ចម្រុះ​ម៉ាក​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​អ្នក​ចែកចាយ​បន្ត​ផ្លូវ​ការ (Official Distributor) នៃ​ម៉ាក​សញ្ញា NIKE ON Running និង​ K-Swiss រួម​ទាំង​ប្រេន​ល្បីៗ​ជា​ច្រើន​ទៀត បាន​រៀបចំ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា SKOR AEK: “A SUNDAY TOGETHER” កាល​ពី​ល្ងាច​ថ្ងៃ ៧ ខែ​មិថុនា ឆ្នាំ ២០២៦ កន្លងទៅ ដោយ​ទទួល​បាន​ការ​គាំទ្រ និង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​កិត្តិយស និង​អតិថិជន​យ៉ាង​ច្រើន​កុះករ។

ព្រឹត្តិការណ៍​លើក​ដំបូង​បង្អស់​នេះ មិន​ត្រឹម​តែ​ជា​ការ​ជួបជុំ​គ្នា​យ៉ាង​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ (Incredible Experience) តាម​រយៈ​ការ​សហការ​គ្នា​យ៉ាង​ស្អិត​រមួត​ជាមួយ​សាលា Authentic Advanced Academy (AAA School) ដែល​ជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ជំនាញ និង​អភិវឌ្ឍ​ទេពកោសល្យ​កុមារ​ឈាន​មុខ​គេ។

នៅ​ក្នុង​កម្មវិធី​នោះ ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​ទស្សនា​ដោយ​ក្ដី​រំភើប​នូវ​ផ្ទាំង​ទស្សនីយភាព​ចម្រុះ និង​រស់រវើក​ជា​ច្រើន រួម​មាន៖

  • ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​សម្លៀកបំពាក់ និង​ស្បែកជើង​កីឡា​យ៉ាង​ទាន់​សម័យ​ពី​សំណាក់​ម៉ូដែល​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត និង​គួរ​ឱ្យ​ស្រលាញ់​ចំនួន ១០ រូប ដែល​ជា​សិស្សានុសិស្ស​ពោរពេញ​ដោយ​ទេពកោសល្យ​មក​ពី​សាលា AAA School។
  • ការ​ប្រគំតន្ត្រី​វីយូឡុង​ផ្ទាល់​យ៉ាង​គ្រលួច និង​ពីរោះ​រំសាយ​ចិត្ត សម្ដែង​ដោយ​លោកគ្រូ​ផ្នែក​ដូរ្យតន្ត្រី​របស់​សាលា AAA School ដែល​ត្រូវ​បាន​រៀបចំ​បញ្ចូល​គ្នា​យ៉ាង​រលូន​ជាមួយ​ការ​ដើរ​ម៉ូដ។
  • ការ​សម្ដែង​ក្បាច់​រាំ​ដ៏​មាន​ថាមពល ប្លែកភ្នែក និង​អស្ចារ្យ​ពី​ក្រុម​រាំ​ដ៏​ល្បីល្បាញ WBC ដែល​បាន​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ហាង​ទាំង​មូល​កាន់​តែ​ក្ដៅ​គគុក។

លោក សេង ប៊ុនវីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន BOLD LIFESTYLE បាន​មាន​ប្រសាសន៍​នៅ​ក្នុង​មតិ​ស្វាគមន៍​បើក​កម្មវិធី​ថា ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ផ្ដល់​ជូន​នូវ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល ព្រម​ទាំង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ SKOR ក្នុង​ការ​នាំ​យក​នូវ​ផលិតផល​កីឡា និង Lifestyle ដែល​ទាន់​សម័យ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា។

ទោះ​បី​ជា​កម្មវិធី​ដ៏​រំភើប​មួយ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក៏​ពិត​មែន ប៉ុន្តែ SKOR នៅ​តែ​បន្ត​ស្វាគមន៍​អតិថិជន​ទាំង​អស់​មក​កាន់​ពិភព​នៃ​ទំនិញ​ម៉ាក​ល្បីៗ ដែល​ធានា​ជូន​នូវ​ផលិតផល​សុទ្ធ ១០០% (100% Authentic Brand Store)។

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន និង​រីករាយ​ជាមួយ​បណ្ដុំ​ខូលិកសិនថ្មីៗ (Upcoming Collections) ផ្ដាច់​មុខ​ពី NIKE, ON Running, Jordan និង​ម៉ាក​កីឡា​ល្បីៗ​ជា​ច្រើន​ទៀត​ដែល​នឹង​មក​ដល់​ជា​បន្ត​បន្ទាប់។


STORE LOCATION

ហាង SKOR Cambodia : 443A មហាវិថី ព្រះមុនីវង្ស (93), ផ្លូវ​លេខ 105, សង្កាត់​បឹង​ប្រលិត, ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ។

ទំនាក់ទំនង ឬ​បញ្ជា​ទិញ​តាម​អនឡាញ៖

https://t.me/skorcambodiaofficial

ស្វែង​រក​ពួក​យើង៖

https://www.facebook.com/skornationcambodia

https://www.instagram.com/skor_cambodia/

https://www.tiktok.com/@skor_cambodia

Telegram
https://t.me/skorcambodiaoffici

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា