ចំណូលក្រុមហ៊ុនលក់ Labubu ស្ទុះឡើងខ្លាំង ខណៈ Gen Z មានទំនោរជះលុយទិញតុក្កតាថ្លៃៗបំពេញក្ដីសុខផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណូលក្រុមហ៊ុនលក់ Labubu ស្ទុះឡើងខ្លាំង ខណៈ Gen Z មានទំនោរជះលុយទិញតុក្កតាថ្លៃៗបំពេញក្ដីសុខផ្លូវចិត្ត

ចំណូលក្រុមហ៊ុនលក់ Labubu ស្ទុះឡើងខ្លាំង ខណៈ Gen Z មានទំនោរជះលុយទិញតុក្កតាថ្លៃៗបំពេញក្ដីសុខផ្លូវចិត្ត

ក្រុមហ៊ុន POP MART ដែលជាក្រុមហ៊ុនលក់រាយតុក្កតា ‘Blind Box’ ឈានមុខគេពីប្រទេសចិន និងជាក្រុមហ៊ុនពីក្រោយតុក្កតា Labubu បានប៉ាន់ប្រមាណថាប្រាក់ចំណូលនៅក្នុងត្រីមាសទី ៣ របស់ខ្លួនអាចកើនឡើងចន្លោះ ១២០-១២៥% បើទោះជាសេដ្ឋកិច្ចចិនពេលនេះកំពុងជួបវិបត្តិក៏ដោយ។ តួលេខនេះត្រូវបានអ្នកវិភាគមួយចំនួនយល់ថា គឺជាលទ្ធផលដែលយុវជនជំនាន់ថ្មី ឬ Gen Z មានទំនោរចូលចិត្តទិញផលិតផលបំពេញតម្រូវការផ្លូវចិត្តរបស់ពួកគេ ទោះបីជាផលិតផលទាំងនោះអាចមើលទៅ ‘ឥតប្រយោជន៍’ និងថ្លៃខ្លាំងក៏ដោយ។

លោក Mo Daiqing អ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសចិនបាននិយាយ៖ “Gen Z ឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ ដោយសារតែពួកគេត្រូវរស់នៅ និងធ្វើការក្នុងល្បឿនដ៏មមាញឹក និងស្ថិតក្រោមសម្ពាធខ្ពស់ ដែលនាំឱ្យពួកគេហ៊ានចាយលុយលើសម្ភារបំពេញអារម្មណ៍ទាំងនោះ” ។ យោងតាមរបាយការណ៍របស់ South China Morning Post បានឱ្យដឹងថា Gen Z នៅក្នុងប្រទេសចិនដែលមានចំនួនប្រហែល ២៨០ លាននាក់កំពុងជំរុញនិន្នាការ “Emotional Consumption” ឬ ‘ការទិញតាមអារម្មណ៍’ ដោយសារតែពួកគេសុខចិត្តចំណាយលើផលិតផលដែលបង្កើតក្ដីសុខ ការកម្សាន្ត ឬឆ្លុះបញ្ចាំងពីខ្លួនរបស់ពួកគេ ដូចជាប្រដាប់ប្រដាក្មេងលេង តុក្កតាប្រអប់អាថ៌កំបាំង គ្រឿងអលង្ការ និងសម្ភារតុបតែងផ្សេងៗ។

POP MART ត្រូវបានគេស្គាល់សម្រាប់ការលក់ម៉ូដែលតុក្កតាពីអ្នកឌីហ្សាញនានា ដោយជាធម្មតាត្រូវបានលក់ក្នុងប្រអប់ចៃដន្យ ដែលបង្កើតអារម្មណ៍រំភើប និងចង់ដឹងចង់ឃើញមួយកម្រិតទៀតក្នុងចំណោមអ្នកទិញ។ នៅក្នុងត្រីមាសទី៣ ក្រុមហ៊ុនមានការលក់ខ្លាំងទាំងនៅក្នុងបណ្តាញ online និង offline រួម​ទាំង​ចំណូល​ពី​ទីផ្សារ​បរទេស​ដែល​​កើន​ឡើងដូចគ្នា។ គួររំឭកថា សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប្រាក់ចំណេញប្រតិបត្តិការរបស់ Pop Mart នៅក្នុងប្រទេសចិនបានកើនឡើង ៧៧ ភាគរយ ដល់ ៨៩០ លានយន់ (១២០ លានដុល្លារ) ខណៈដែលប្រាក់ចំណូលសរុបបានកើនឡើង ៣២ ភាគរយដល់ ៣,២ ពាន់លានយន់ (៤៥០ លានដុល្លារ) ។

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រៅប្រទេសបានកើនឡើង ៤០៧ ភាគរយដល់ ៤០០ លានយន់ ហើយប្រាក់ចំណូលបានកើនឡើង ២៦០ ភាគរយដល់ ១,៥ ពាន់លានយន់។ ប្រអប់តុក្កតារបស់ POP MART ជាធម្មតាមានតម្លៃប្រហែល ១០ ដុល្លារ ខណៈប្រអប់ធំៗអាចមានតម្លៃរហូតដល់រាប់រយដុល្លារ។ ក្រៅពី POP MART ក្រុមហ៊ុន Jellycat ដែលជាម៉ាកតុក្កតាមកពីប្រទេសអង់គ្លេស ក៏បានទទួលជោគជ័យនៅក្នុងទីផ្សារប្រទេសចិនផងដែរ។ ទោះបីជាមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែហាងរបស់ Jellycat នៅតែសម្បូរទៅដោយអតិថិជន ហើយការកក់ទុកនៅតែបន្តកើនឡើង។

យោងតាមការស្ទង់មតិរបស់ Seashell Finance បង្ហាញថា ជិត ៣០% នៃយុវជននៅក្នុងប្រទេសចិន មានឆន្ទៈក្នុងការចំណាយលើផលិតផលដែលមានតម្លៃខាងវិញ្ញាណ ឬអារម្មណ៍។

សមាគមអ្នកប្រើប្រាស់ចិន (CCA) បានចង្អុលបង្ហាញថា ក្រៅតែពីការស្វែងរកគុណភាពសមនឹងតម្លៃ ការផ្ដល់ក្ដីសុខផ្លូវអារម្មណ៍នឹងក្លាយជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ Gen Z ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា