ទៅ​លេងសៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ផ្ដិត​រូប​ស្អាតៗនៅ​កន្លែង​កំពុង Trend | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទៅ​លេងសៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ផ្ដិត​រូប​ស្អាតៗនៅ​កន្លែង​កំពុង Trend

ទៅ​លេងសៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ផ្ដិត​រូប​ស្អាតៗនៅ​កន្លែង​កំពុង Trend

នៅ​សៀមរាប​ឥឡូវ​មាន ២ កន្លែង​កំពុង​វាយលុក​ខ្លាំង​លើ​បណ្ដាញ​សង្គម ទាយ​មើល៍​ថា​ជា​កន្លែង​អ្វី? ហើយ​ហេតុអ្វី​បាន​ជា​ទី​កន្លែង​ទាំង ២ នេះ​ទាក់​ចិត្ត​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា​ភ្លុក​ទឹក​ភ្លូក​ដី​យ៉ាង​នេះ?

នៅ​ចាំ​បាន​ទេ កាល​ឆ្នាំ​ទៅ​មិញ ចម្លាក់​ដុះ​សក់​នៅ​ខ្លោង​ទ្វារ​ខ្មោច​ខេត្ត​សៀមរាប ល្បី​សុះសាយ​មិន​ត្រឹម​ក្នុង​ស្រុក សូម្បី​ទេសចរ​បរទេស​ក៏​​មក​ទស្សនា និងផ្ដិតយករូបភាព​យ៉ាង​ច្រើនផងដែរ។ ដោយ​ឡែក ក្នុង​រដូវ​កាល​បៃ​តង​ឆ្នាំ​នេះ ធម្មជាតិ​ដ៏​សែន​អំណោយផល​ក្នុង​ខេត្ត​សៀមរាប​បាន​បង្ហាញ​ចេញ​កន្លែង​ទាក់ទាញ​ចំនួន ២ ដែល​មួយ​នៅ​ប្រាសាទ​អង្គរវត្ត និង​មួយ​ទៀត​នៅ​ប្រាសាទ​បាភួន។

កន្លែង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ទី១​នោះ​គឺ​ជា​ជា​ប្លង់​មួយ​ដែល​ស្ថិត​នៅ​ទិស​ខាង​លិច​ឆៀង​ត្បូង នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​នឹង​បាន​ទិដ្ឋភាព​នៃ​កំពូល​ប្រាសាទ​ទាំង ៥ ដែល​ផុស​ចេញ​ពី​កណ្ដាល​ព្រៃ​ព្រឹក្សា​ពណ៌​ខៀវ​ស្រងាត់ ប្រៀប​បី​ដូច​ជា​ប្រាង្គ​បុរាណ​ដែល​លាក់​ខ្លួន​កណ្ដាល​ព្រៃ​ដ៏​ស្រស់​ស្អាត។ ប្លង់​នេះ​ដែរ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ភ្លូក​ទឹក​ភ្លូក​ដី​លើ​បណ្ដាញ​សង្គម​តែ​ម្ដង។

កន្លែង​កំពុង​ល្បី​មួយ​ទៀត​ស្ថិត​នៅ​ប្រាសាទ​បាភួន ដែល​ភាគ​ច្រើន​ត្រូវ​បាន​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​នាំ​គ្នា​ស៊ែរ​ព្រោងព្រាត​ព្រោះតែសម្រស់ដ៏ស្រស់ស្អាតនៃ​ផ្កា​ក្ងោក​ព្រៃ​ពណ៌​ក្រហម​ធ្លាក់​ដេរដាស​លើ​ទឹក​ដែលមានចក​បៃតងអណ្ដែតត្រៀមត្រា ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​ហៅ​តៗ​គ្នា​ថា​ សួនម៉ាឆា​ស្រ្តប៊ឺរី នៃ​ប្រាសាទ​បាភួន៕

រូបភាព ផ្ដល់ជូនដោយ ៖ MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា