នៅជប៉ុនសេវា “លាឈប់ជំនួស” កំពុងពេញនិយម ខណៈអ្នកចង់លាឈប់ពីការងារតែមិនហ៊ាននិយាយជាមួយមេមានកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅជប៉ុនសេវា “លាឈប់ជំនួស” កំពុងពេញនិយម ខណៈអ្នកចង់លាឈប់ពីការងារតែមិនហ៊ាននិយាយជាមួយមេមានកាន់តែច្រើន

នៅជប៉ុនសេវា “លាឈប់ជំនួស” កំពុងពេញនិយម ខណៈអ្នកចង់លាឈប់ពីការងារតែមិនហ៊ាននិយាយជាមួយមេមានកាន់តែច្រើន

ការលាឈប់ពីការងារអាចជាបញ្ហាសម្រាប់មនុស្ស ជាច្រើនហើយវារឹតតែពិបាកសម្រាប់អ្នក introvert ឬ
មនុស្សដែលមិនសូវចេះនិយាយស្ដីនិងពូកែក្រែងចិត្ត
ដែលធ្វើឱ្យការដើរទៅប្រាប់មេថា

ដើម្បីដោះស្រាយបញ្ហាបែបនេះ
ក្រុមហ៊ុន “Exit” ដែលជាក្រុមហ៊ុនជប៉ុនបាន
បើកសេវាកម្ម “សុំលាឈប់ជំនួស” ដើម្បីបំពេញតម្រូវការ
របស់អតិថិជនទាំងអស់ឱ្យអាចលាលែងពីការងារដោយសន្តិភាពផ្លូវចិត្ត ឬអថិជនខ្លះដែលមានរឿងជាមួយមេ

“ខ្ញុំចង់លាឈប់” គឺជារឿងដ៏សែនពិបាក និងត្រូវប្រមូលភាពក្លាហានឱ្យបានច្រើន។

ហើយមិនចង់ត្រឡប់ទៅការិយាល័យវិញដើម្បីដាក់ពាក្យលាឈប់ ក្រុមហ៊ុន “Exit” ក៏ទទួលការងារនេះដែរដោយគិតតម្លៃសេវា ២០០០០ យ៉េន ឬប្រមាណ ១៤០ដុល្លារ។

ដំណើរការ "លាឈប់ជំនួស" ចាប់ផ្តើមនៅពេលដែលអតិថិជនទាក់ទងនិងបង់ថ្លៃសេវា បន្ទាប់មក ខាងក្រុមហ៊ុននឹងដំណើរការលិខិត លាលែងពីតំណែងក្នុងនាមអតិថិជន រួមទាំងទៅចរចាយ៉ាងណាឱ្យអតិថិជនរបស់ពួកគេអាចលាឈប់ពីការងារភ្លាមៗ ដោយមិនចាំបាច់ត្រឡប់ទៅធ្វើការម្តងទៀត។

ត្បិតតែជាអាជីវកម្មដ៏ប្លែកពិតមែន ប៉ុន្តែក្រុមហ៊ុន Exit ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានជួយអតិថិជន ១ម៉ឺននាក់ឱ្យលាឈប់ពីការងារបានជោគជ័យរៀងរាល់ឆ្នាំ ហើយគំរូអាជីវកម្មរបស់ Exit ត្រូវបានក្រុមហ៊ុនផ្សេងទៀតធ្វើតាម រហូតមានក្រុមហ៊ុន ២០ទៀតបានបើកបម្រើសេវាកម្មនេះ និងបានក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍នៅប្រទេសជប៉ុន គួបផ្សំនឹងចំនួនមនុស្សដែលចង់ឈប់ពីការងារមានកាន់តែច្រើនបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ទៀតធ្វើឱ្យអាជីវកម្មមួយនេះរីកចម្រើនកាន់តែខ្លាំង។

លោក Niino Toshiyuki ស្ថាបនិកក្រុមហ៊ុន Exit បាននិយាយថា លោកបានបង្កើតក្រុមហ៊ុននេះដោយសារបទពិសោធន៍លំបាករបស់លោកនៅពេលលាឈប់ពីការងារ។ កាលពីប៉ុន្មានឆ្នាំមុន លោកចង់លាឈប់ពីការងារដោយសារតែមិនសប្បាយចិត្តប៉ុន្តែក៏ត្រូវប្រឈមមុខនឹងសម្ពាធពីមេដែលព្យាយាមធ្វើឱ្យគាត់មានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬត្រូវបន្តធ្វើការ ដើម្បីរង់ចាំឱ្យការលាឈប់មានប្រសិទ្ធភាពដែលក្នុងរយៈពេលនោះ នឹងមានការប្រឹងប្រែងបញ្ចុះបញ្ចូលបុគ្គលិកឱ្យបន្តធ្វើការ និងលុបចោលការលាឈប់។

“និយោជកនៅក្នុងប្រទេសជប៉ុនជារឿយៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុស និងខ្មាសអៀន ប្រសិនបើអ្នកចង់ចាកចេញពីក្រុមហ៊ុនដែលអ្នកបានចូល ធ្វើការតិចជាងបីឆ្នាំ” លោក Niino និយាយ។

លោកបន្តថា អតិថិជនរបស់ Exitតែងតែចូលមកក្នុងហេតុផលពីរយ៉ាងគឺ៖ ១ មួយពួកគេមិនមានទំនុកចិត្តក្នុងការប្រឈមមុខនឹងនិយោជករបស់ពួកគេក្នុងការលាលែងពីតំណែង
២ ហើយហេតុផលទីពីរគឺពួកគេមានអារម្មណ៍
ថាខ្លួនខុសដែលចាកចេញ ដោយសារតែពួកគេមានអារម្មណ៍ថាខ្លួនក្បត់និងបោះបង់ក្រុមហ៊ុន។

ស្ថាបនិកក្រុមហ៊ុន Exit ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ថា សម្រាប់អ្នកខ្លះ ការឈប់ពីការងារមិនខុសពីការប្រព្រឹត្តអំពើបាបនោះទេ។ វាដូចជាពួកគេបានធ្វើកំហុសដ៏គួរឱ្យភ័យខ្លាច។
ខណៈពេលដែលមនុស្សមួយចំនួនចង់លាឈប់ពីការងារ
ដោយសារតែមិនចូលចិត្តមេ ប៉ុន្តែពួកគេខ្លាចខ្លាំងមិន ហ៊ាន
និយាយការពិតហើយក៏ត្រូវរកហេតុផលផ្សេងទៀតមកជំនួស
ដូចជាត្រូវចាកចេញទៅមើលថែទាំគ្រួសារ”។

ធម្មតា ការលាឈប់របស់បុគ្គលិកត្រូវបានស្នើសុំឱ្យបញ្ជាក់ពីមូលហេតុ
នៃការលាឈប់ដើម្បីឱ្យនិយោជក
និងក្រុមហ៊ុនកែលម្អ និងទប់ស្កាត់ការលាឈប់របស់បុគ្គលិកនាពេលអនាគត។ ដូច្នេះការដែលបុគ្គលិកមិនប្រាប់ពីហេតុផលពិតនៃការលាឈប់ ធ្វើឱ្យក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាដោយផ្ទាល់បានទេ។

លោក Niino ដឹងរឿងនេះច្បាស់និងនិយាយថាអាជីវកម្មរបស់លោកនឹងជួយបុគ្គលិកអាចប្រាប់ពីមូលហេតុពិតនៃការចាកចេញ ហើយក្រុមហ៊ុនខ្លួនឯងនឹងបានទទួលព័ត៌មានដែលមានប្រយោជន៍ដើម្បីកែលម្អ ដូច្នេះហើយគ្មានភាគីណាដែលបាត់បង់ផលប្រយោជន៍ដោយសារសេវា
កម្មនេះទេ។

លើសពីនេះ ជប៉ុនក៏ត្រូវបានគេចាត់ទុកថា ជាកន្លែងកំណើតនៃជំងឺ “Karoshi Syndrome” ឬមរណភាពដោយសារការធ្វើការហួសកម្លាំងដែរ។ បញ្ហានេះមានសភាពធ្ងន់ធ្ងរមុនការរាតត្បាតជំងឺកូវីដ១៩។ ការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ១ ក្នុងចំណោមអ្នកធ្វើការ ៥នាក់នៅជប៉ុនមានហានិភ័យរងគ្រោះដោយសារជំងឺ Karoshi Syndrome ។ រដ្ឋាភិបាលជប៉ុនបានព្យាយាមធ្វើអន្តរាគមន៍តាមបណ្ដាក្រុមហ៊ុន ដើម្បីគ្រប់គ្រងសង្គមការងារដែលគ្មានមេត្តាមួយនេះ។

Niino បាននិយាយថា អតិថិជន Exit ជាច្រើនមានគំនិតចង់សម្លាប់ខ្លួន ព្រោះត្រូវធ្វើការក្នុងក្រុមហ៊ុនពួកគេមិនចង់ធ្វើហើយសេវាកម្មលាឈប់នេះបានជួយសង្គ្រោះជីវិតពួកគេឬយ៉ាងហោចណាស់ជួយពួកគេឈប់គិតអំពីរឿងសម្លាប់ខ្លួន។

“ខ្ញុំបានទទួលការកោតសរសើរច្រើនចំពោះការបង្កើតក្រុមហ៊ុននេះ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយណាស់ដែលខ្ញុំបានគ្រប់គ្រងក្រុមហ៊ុននេះអស់រយៈពេល ៦ ឆ្នាំ ប៉ុន្តែចំនួនអតិថិជនរបស់យើងនៅតែបន្តកើនឡើង។ មានន័យថាក្រុមហ៊ុន និយោជក និងសង្គមការងារនៅក្នុងប្រទេសជប៉ុន មិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយខ្ញុំសោកស្ដាយដែលនិយាយថាទោះ ១០០ ឆ្នាំទៀត ខ្ញុំគិតថាវានឹងនៅតែដដែល» Niino បានពោលបញ្ចប់ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា