ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។ ពីកម្មវិធីមួយដែលបានលេចរូបរាងឡើងដំបូងកាលពីខែមីនា ដោយមិនសូវមានអ្នកស្គាល់ ពេលនេះបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាញសារព័ត៌មានធំៗរបស់ប្រទេសកូរ៉េខាងត្បូង។

Advertisement

រាប់ចាប់តាំងពីថ្ងៃបើកឆាករហូតមកទល់ពេលនេះ The Zero Project បានដំណើរការអស់រយៈពេលជាង ៣ ខែមកហើយដោយឆ្លងកាត់ការជម្រុះយ៉ាងម៉ត់ចត់ជ្រើសរើសពីបេក្ខជនរាប់ពាន់នាក់។ ពេលនេះកម្មវិធីបានស្វែងរកឃើញ Trainees ចំនួន ១២ នាក់ចុងក្រោយ ដើម្បីមកធ្វើការប្រកួតប្រជែងសមត្ថភាព ត្រៀមបង្ហាញខ្លួនជាមួយនឹងសមត្ថភាពពិតប្រាកដក្នុងវិស័យ Cam-pop។

កាលពីមុនពេលប្រកាសបង្ហាញ trainee ទាំង ១២ នាក់ជាផ្លូវការលើឆាក «Trainees Reveal Stage»  កម្មវិធី The Zero Project ត្រូវបានសារព័ត៌មានកូរ៉េ NC PRESS KOREA , nc.press និង Stardaily News ចុះផ្សាយម្ដងទៅហើយ។​ សូម្បីតែនៅកំលុងពេល Trainee Reveal Stage វគ្គ CHALLENGE ACCEPTED មិនត្រឹមតែធ្វើឱ្យកក្រើកផ្សារទំនើបប៉ុណ្ណោះនោះទេ ថែមទាំងអាចឡើងទៅកាន់ចំណាត់ថ្នាក់ Trending ខ្ពស់បំផុតក្នុងប្រទេសនៅលើបណ្តាញសង្គម X ផងដែរ។

រហូតមកដល់ពេលនេះក៏នៅតែមានសារព័ត៌មានកូរ៉េធំៗបន្ដចាប់អារម្មណ៍ពីកម្មវិធី The Zero Project មិនដាច់ដូចជា PPSS, MHNS ជាដើម ជាពិសេសជាមួយនឹងអត្ថន័យសង្កត់ធ្ងន់ទៅលើការលេចឡើង និងការរីកលូតលាស់នូវវិស័យ Cam-pop នៅកម្ពុជាថែមទៀតផង។ គួរបញ្ជាក់ថា ការហ៊ានវិនិយោគលើគុណភាព និងសមត្ថភាពពិតរបស់យុវជនពីកម្មវិធី «The Zero Project» បានបង្កើតសញ្ញាវិជ្ជមានយ៉ាងខ្លាំងដល់វិស័យកម្សាន្តកម្ពុជា។

ខណៈកម្មវិធីនេះបានរុញច្រានឧស្សាហកម្មតន្ត្រី និងសិល្បៈទស្សនីយភាពខ្មែរឱ្យដើរចេញពីទម្រង់កម្សាន្តធម្មតាទូទៅមកជាការបង្កើតបទដ្ឋានស្តង់ដារថ្មីមួយដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបានដោយបង្ហាញថាធនធានមនុស្ស និងស្នាដៃកូនខ្មែរមានសក្តានុពលគ្រប់គ្រាន់ក្នុងការដើរតួជា Soft Power ដ៏មានឥទ្ធិពល និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញអត្តសញ្ញាណជាតិលើឆាកអន្តរជាតិនាយុគសម័យថ្មីនេះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា