V.I.P សង្ស័យថា BIGBANG អាចនឹងត្រឡប់មកវិញ ៤នាក់ ព្រោះ Instagram ថ្មីមានចុចតាមដាន T.O.P ដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
V.I.P សង្ស័យថា BIGBANG អាចនឹងត្រឡប់មកវិញ ៤នាក់ ព្រោះ Instagram ថ្មីមានចុចតាមដាន T.O.P ដែរ

V.I.P សង្ស័យថា BIGBANG អាចនឹងត្រឡប់មកវិញ ៤នាក់ ព្រោះ Instagram ថ្មីមានចុចតាមដាន T.O.P ដែរ

នៅថ្ងៃទី ២១ ខែមេសា នេះ BIGBANG បានបើកគណនី Instagram ផ្លូវការថ្មីសម្រាប់អបអរខួប ២០ឆ្នាំរបស់ក្រុម ខណៈក្រុមអ្នកគាំទ្រសង្ស័យថា ការ Comeback លើកនេះអាចមានសមាជិក ៤នាក់ ព្រោះគណនីនេះមានចុចតាមដាន T.O.P ដែរ។​

Advertisement

បន្ទាប់ពីជោគជ័យក្នុងការបង្ហាញខ្លួននៅមហោស្រពតន្ត្រី Coachella 2026 ក្រុមខេប៉ុបបុរសជំនាន់ទី ២ នេះក៏បានប្រកាសពីគម្រោងវិលត្រឡ​ប់មកវិញជាមួយនឹងកម្មវិធីប្រគំតន្ត្រីទេសចរណ៍សម្រាប់ខួប ២០ឆ្នាំនៃក្រុម។

លុះមកដល់ថ្ងៃទី២១ ខែមេសា នេះ BIGBANG បានដំណើរការគណនី Instagram ថ្មីក្រោមឈ្មោះថា “bigbang_2xx6” ដើម្បីផ្សព្វផ្សាយសកម្មភាពរបស់ក្រុម ដោយចាប់ផ្ដើមពីការបង្ហោះរូបភាពពីក្រោយខ្នងរបស់សមាជិក ៣នាក់ គឺ G-Dragon Taeyang និង Daesung ជាមួយនឹងសំណេរជាភាសាអង់គ្លេសថា៖ “BIGBANG IS BACK”។

ដ្បិតបញ្ចេញរូបភាពត្រឹមសមាជិក ៣នាក់ក្ដី តែគណនី Instagram ថ្មីខាងលើមានចុចតាមដានគណនី Instagram ចំនួន ៥ រួមមានគណនីរបស់សមាជិកទាំង ៣ គណនីរបស់ YG Entertainment និងគណនីរបស់អតីតសមាជិក T.O.P ដែលនាំឱ្យក្រុមអ្នកគាំទ្រ V.I.P ដាក់ការសង្ស័យថា ការវិលត្រឡប់មកគ្រានេះ BIGBANG អាចនឹងត្រឡប់មកជាមួយនឹងសមាជិក ៤នាក់។

ខណៈដែល BIGBANG កំពុងខិតជិតដល់ខួប ២០ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ សមាជិកផ្លូវការទាំង ៣ រូបបានប្រកាសរួចទៅហើយថា កម្មវិធីប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននឹងចាប់ផ្ដើមនៅខែសីហា ខាងមុន។ ទោះបីជា T.O.P មិនមែនជាសមាជិកផ្លូវការទៀតក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជឿជាក់ថា រឿងរ៉ាវរវាងរូបលោក និង BIGBANG នៅមិនទាន់បញ្ចប់នៅឡើយ៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា