CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស

CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស

«ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែល ខ្មែរ ប៊ែវើរីជីស នៅតែបន្តជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ រួមចំណែកធំក្នុងការលើកកម្ពស់វិស័យគុនខ្មែរ ឱ្យកាន់តែខ្លាំងទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បញ្ជូនកីឡាករ-កីឡាការិនីលំដាប់កំពូលចំនួន ៦ រូប ទៅប្រកួត នៅទីក្រុងប៉ារីស ក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦»

Advertisement

នេះជាការលើកឡើងរបស់ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍​ការ​ប្រកួត​ កីឡា​ប្រដាល់​គុន​ខ្មែរ​ CAMBODIA KUN KHMER IN PARIS នា Chip Mong Tower កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរជីស និងសមាជិក សមាជិកា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្សេងៗជាច្រើនទៀត។

ដើម្បីបន្តបង្ហាញនូវគោលជំហរទៅលើការផ្សព្វផ្សាយទៅលើគុនខ្មែរទៅកាន់ពិភពលោកអោយបានស្គាល់ ក្រុមហ៊ុនយក្សដែលមានផលិតផលម៉ាកយីហោ ​CAMBODIA  រួមមាន CAMBODIA BLACK និង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា បានធ្វើការនាំយកវត្តមានកំពូលកីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខចំនួន ៦រូប រួមមាន  ពេជ្រ សម្បត្តិ ពេជ្រ អាទិទេព បឺត សង្ឃឹម សៀង ហៃ ឈុត​ សេរីវ៉ាន់ថង និងកីឡាការិនី ទូច ចាន់វត្តី​ ដែលនឹងត្រៀមបង្ហាញនូវសិល្បៈគុនខ្មែរផ្សព្វផ្សាយទៅកាន់ពិភពលោកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ គួរឱ្យដឹងផងដែរថាក្នុងចំណោមកីឡាករទាំង 6 នេះវត្តមានកំពូលកីឡាការប្រដាល់ចំនួន 3 រូបដែលនឹងត្រូវធ្វើការធ្ងន់ដើម្បីនាំយកខ្សែរក្រវ៉ាត់ មកកាន់ប្រទេសមាតុភូមិវិញនោះ គឺ ក្របីព្រៃ ពេជ្រ សម្បត្តិ អ្នកលេងចិត្តសាស្រ្ត ប៊ឺត សង្ឃឹម និង ​រាហ៊ូមាស ឈុត សេរីវ៉ាន់ថង៕

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា