ពូកែ​គណិតវិទ្យា សីលធម៌-​ពលរដ្ឋ​វិទ្យា ជ្រើស​រៀន ១៥ មុខ​ជំនាញ​នេះ​ល្អបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពូកែ​គណិតវិទ្យា សីលធម៌-​ពលរដ្ឋ​វិទ្យា ជ្រើស​រៀន ១៥ មុខ​ជំនាញ​នេះ​ល្អបំផុត

ពូកែ​គណិតវិទ្យា សីលធម៌-​ពលរដ្ឋ​វិទ្យា ជ្រើស​រៀន ១៥ មុខ​ជំនាញ​នេះ​ល្អបំផុត

តាម​រយៈ​សៀវភៅ​មគ្គទេសក៍​សម្រាប់​ជ្រើសរើស​គ្រឹះស្ថានសិក្សា និង​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា បាន​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​សិស្ស​ទី​១២ ដែលប្រឡងបាក់ឌុបជាប់ ហើយ​ពូកែ​លើ​មុខវិជ្ជា គណិតវិទ្យា សីលធម៌-ពលរដ្ឋ​វិទ្យា ក្នុង​ការ​ជ្រើស​រើស​ជំនាញ​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ។

Advertisement

ខាង​ក្រោម​នេះ​ជា​ជំនាញ​ទាំង ១៥ សម្រាប់​សិស្ស​ពូកែ គណិតវិទ្យា សីលធម៌-ពលរដ្ឋ​វិទ្យា ៖

ទី១. មុខ​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១៣០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​មីក្រូសេដ្ឋកិច្ច និង​ម៉ាក្រូ​សេដ្ឋកិច្ច
  • យល់​ដឹង​ពី​គោល​នយោបាយ​សេដ្ឋកិច្ច​សំខាន់ៗ

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​តាម​ក្រុម​ហ៊ុន​ឯកជន (ក្រុមហ៊ុន​ធានា​រ៉ាប់រង , ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ និង​ក្រុមហ៊ុន​នាំ​ចេញ-ចូល , ធនាគារ , តាម​ស្ថាប័ន​រដ្ឋ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ទី២. មុខ​ជំនាញ សេដ្ឋកិច្ច​ព័ត៌មាន​វិទ្យា ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • គណនេយ្យ និង​ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​ដោយ​ប្រើ​កម្មវិធី​កុំព្យូទ័រ
  • យល់​ដឹង​ពី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​តាម​ក្រុម​ហ៊ុន​ឯកជន , តាម​ស្ថាប័ន​រដ្ឋ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ទី៣. មុខ​ជំនាញ គ្របគ្រង​ភស្តុភារ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​ភស្តុភារ
  • យល់​ដឹង​ពី​និយមន័យ​នៃ​ការ​ដឹក​ជញ្ជូន និង​វិសាលភាព​នៃ​ការ​ដឹក​ជញ្ជូន
  • យល់​ដឹង​ពី​មធ្យោបាយ​នៃ​ការ​ផ្គត់ផ្គង់​សម្ភារៈ ការ​ប្រមូល ការ​ចែកចាយ និង​ការ​វិភាគ​ចំណូល​ចំណាយ។

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​ជា​សាស្ត្រាចារ្យ​គ្រប់គ្រង​ភស្តុភារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា , តាម​បណ្ដា ក្រុម​ហ៊ុន​ឯកជន ធនាគារ , អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៤. មុខ​ជំនាញ គ្រប់គ្រង​ហានិភ័យ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ
  • យល់​ដឹង​ពី​លក្ខណៈ​ប្រភេទ​ហានិភ័យ និង​ដោះ​ស្រាយ​បំណុល ដើម្បី​បែងចែក​មូលនិធិ​របស់​អ្នក​វិនិយោគ
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​លទ្ធផល​គម្រោង​ជាមួយ​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​ជា​សាស្ត្រាចារ្យ​គ្រប់គ្រង​ហានិភ័យ​នៅ​តាម​គ្រឹះស្ថាន​សិក្សា , តាម​បណ្ដា ក្រុម​ហ៊ុន​ឯកជន ធនាគារ , អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៥. មុខ​ជំនាញ គ្រប់គ្រង​​មីក្រូ​ហិរញ្ញវត្ថុ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្របគ្រង​ហិរញ្ញ​វត្ថុ
  • យល់​ដឹង​ពី​គោលនយោបាយ​នានា និង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ
  • យល់​ដឹង​ពី​តួនាទី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ផ្ដល់​អំណាច

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​ជា​សាស្ត្រាចារ្យ​គ្រប់គ្រង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​តាម​គ្រឹះស្ថាន​សិក្សា , តាម​បណ្ដា​ក្រសួង ធនាគារ , អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៦. មុខ​ជំនាញ គ្របគ្រង​ព្រឹត្តិការណ៍ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (៨៤ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មាន​ចំណេះដឹង​លើ​ផ្នែក​គ្រប់គ្រង​កម្មវិធី​ព្រឹត្តិការណ៍
  • យល់​ដឹង​ពី​កម្មវិធី​ស្រាវជ្រាវ​លើ​កម្មវិធី​ព្រឹត្តិការណ៍
  • យល់​ដឹង​ពី​ប្រភេទ​កម្មវិធី​​ព្រឹត្តិការណ៍

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​តាម​បណ្ដា​ក្រុម​ហ៊ុន​ឯកជន និង​ស្ថាប័ន​ផ្សេងៗ

ទី៧. មុខ​ជំនាញ​គ្រប់គ្រង​ធុរកិច្ច ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​ទូទៅ និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​​គម្រោង និង​ការ​រៀប​ចំ​ផែនការ​គ្រប់គ្រង

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​តាម​បណ្ដា​ក្រុម​ហ៊ុន​ឯកជន ស្ថាប័ន​ផ្សេងៗ អង្គការ​ជាតិ និង​អន្តរជាតិ

ទី៨. មុខ​ជំនាញ​គណនេយ្យ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • យល់​ដឹង​ពី​មូលដ្ឋាន​គណនេយ្យ ពន្ធ និង​សវនកម្ម
  • យល់​ដឹង​ពី​របៀប​បិទ​បញ្ជី រាយការណ៍ ពន្ធ និង​សវនកម្ម

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន ក្រសួង ស្ថាប័ន​រដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ

ទី៩. មុខ​ជំនាញ ធនាគារ និង​ហិរញ្ញវត្ថុ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មាន​ចំណេះដឹង​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង ស្ថាប័ន​ហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ

ទី១០. មុខ​ជំនាញ គណនេយ្យ និង​សវនកម្ម ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • យល់​ដឹង​ពី​សវនកម្ម​សាធារណៈ និង​សវនកម្ម​ផ្ទៃ​ក្នុង

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន

ទី១១. មុខ​ជំនាញ ហិរញ្ញវត្ថុ និង​ទីផ្សារ​មូលបត្រ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មាន​ចំណេះ​ដឹង​លើ​ផ្នែក​មូលបត្រ និង​របាយការណ៍​ហិរញ្ញវត្ថុ

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន

ទី១២. មុខ​ជំនាញ ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មាន​ចំណេះដឹង​លើ​ផ្នែក​ធានា​រ៉ាប់រង
  • យល់​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រឹក្សា​យោបល់
  • យល់​ដឹង​ពី​ការ​វិភាគ​ហានិភ័យ

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន និង​ស្ថាប័ន​ហិរញ្ញវត្ថុ

ទី១៣. មុខ​ជំនាញ ទំនាក់ទំនង​ឧស្សាហកម្ម ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ឧស្សាហកម្ម
  • យល់​ដឹង​ពី​ច្បាប់​និង​ទំនាក់ទំនង​ឧស្សាហកម្ម
  • យល់​ដឹង​ពី​មូលដ្ឋាន​អាណត្តិ​ការងារ លក្ខខណ្ឌ​ដែល​ធានា​កម្រិត​ផលិតផល
  • យល់​ដឹង​ពី​ការ​ចរចា​ដ៏​ស្មុគស្មាញ និង​មជ្ឈត្តភាព​រវាង​និយោជក និង​និយោជិក

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​ជា​សាស្ត្រាចារ្យ​ទំនាក់ទំនង​ឧស្សាហកម្ម​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា , តាម​បណ្ដា​ក្រសួង ក្រុមហ៊ុន​ឯកជន ធនាគារ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី១៤. មុខ​ជំនាញ រចនា​អាជីព ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (៩៨ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • យល់​ដឹង​លើ​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ពហុ​ព័ត៌មាន
  • យល់​ដឹង​ពី​ការ​បង្កើត​រូប​ចលនា បណ្ដាញ​បច្ចេកវិទ្យា និង​ការ​ធ្វើ​ទីផ្សារ
  • យល់​ដឹង​ពី​សហគ្រិនភាព ការ​គ្រប់គ្រង និង​គំនិត​គ្រប់គ្រង​លើ​ផ្នែក​រចនា

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ផ្សេងៗ

ទី១៥. មុខ​ជំនាញ ទំនាក់ទំនង​វិជ្ជាជីវៈ ៖ សិក្សា​រយៈពេល ៤ ឆ្នាំ (១០៥ ក្រេឌីត)

សិស្ស-និស្សិត នឹង​បាន​យល់​ដឹង​ពី ៖

  • យល់​ដឹង​លើ​ផ្នែក​ទំនាក់ទំនង និង​ការ​ផ្សព្វផ្សាយ
  • យល់​ដឹង​លើ​ផ្នែក​សរសេរ​ទីផ្សារ និង​ការ​ទំនាក់ទំនង

ក្រោយ​បញ្ចប់​សិស្ស-និស្សិត​អាច​បម្រើ​ការងារ​​​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ផ្សេងៗ

ប្រភព ៖ ​សៀវភៅ​មគ្គទេសក៍​សម្រាប់​ជ្រើសរើស​គ្រឹះស្ថានសិក្សា និង​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា