រដូវភ្ជុំបិណ្ឌ តោះមកដឹងពី​របៀបរក្សាទុកអន្សមឱ្យបានយូរ មិនងាយជូរ ផ្អូម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដូវភ្ជុំបិណ្ឌ តោះមកដឹងពី​របៀបរក្សាទុកអន្សមឱ្យបានយូរ មិនងាយជូរ ផ្អូម

រដូវភ្ជុំបិណ្ឌ តោះមកដឹងពី​របៀបរក្សាទុកអន្សមឱ្យបានយូរ មិនងាយជូរ ផ្អូម

ជាទំនៀមទម្លាប់ដែលតមកតាំងដូនតាខ្មែរគឺតែងតែនាំគ្នាវេចអន្សមនៅក្នុងរដូវបិណ្ឌភ្ជុំ។ ជាមួយគ្នាពួកយើងក៏មានទម្លាប់វេចឱ្យច្រើន ដើម្បីចែកទៅដល់បងប្អូន កូនចៅ និងសាច់ញាតិផងដែរ។ អន្សមទាំងនោះផងដែរ យើងមិនអាចទទួលទានត្រឹមមួយថ្ងៃ ពីរថ្ងៃអស់នោះទេ ដូច្នេះយើងត្រូវចេះពីក្បួនក្នុងការរក្សាទុកអន្សមឱ្យបានយូរថ្ងៃ។

តាមការសម្ភាសជាមួយអ្នករស់នៅក្នុងខេត្តសៀមរាបបានលើកឡើងថា ដើម្បីរក្សាទុកអន្សមឱ្យបានយូរមិនងាយជូរផ្អូម គឺគេត្រូវប្រើស្លឹកចេកមានសន្លឹកធំ (បើមិនរហែកកាន់តែល្អ) និងខ្សែចំណងដែលគេជ្រៀកហាលថ្ងៃ។ នៅពេលវេចគឺត្រូវប្រាកដថាបានចងខ្សែឱ្យជាប់មាំល្អ ដើម្បីកុំឱ្យទឹកជ្រាបចូលក្នុងនំដែលអាចធ្វើឱ្យនំទៅជាជ្រាយ។ ក្រោយស្ងោរឆ្អិនហើយ យើងត្រូវយកទៅព្យួរទុកឱ្យស្រស់ទឹកល្អ ឬដាក់ហាលនៅលើគ្រែក៏បាន។

ដោយឡែកសម្រាប់អ្នកភូមិដក់ពរ ក៏មិនខុសគ្នាប៉ុន្មានដែរដោយដំណាក់កាលនៃការវេច និងស្ងោរដូចគ្នា។ ប៉ុន្តែបន្ទាប់ពីទទួលទានហើយចង់រក្សាទុកអន្សមនោះ គឺគេបានស្រាយខ្សែចងនំសិន សឹមយកទៅឆ្អើរភ្លើងដោយគ្របស្លឹកចេកពីលើ។ ចំពោះការប្រើប្រាស់ភ្លើងទៀតសោត គឺមិនត្រូវខ្លាំងពេកនោះទេ មានន័យថាគេប្រើតែរងើកភ្លើងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះក៏មានចាស់ៗនៅតាមទីជនបទមួយចំនួនទៀតបានលើកឡើងពីរបៀបរក្សានំអន្សមផ្សេងៗគ្នាដូចជាចងថង់ហើយយកត្រាំទឹកជាដើមដោយវិធីមួយនេះគាត់​ជឿ​ជាក់ថាអាចរក្សាទុកបានមួយសប្ដាហ៍ និងមិនបាត់រសជាតិ គុណភាពនោះទេ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា