ទីក្រុង នរា បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ដោយឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុង នរា បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ដោយឥតគិតថ្លៃ

ទីក្រុង នរា បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ដោយឥតគិតថ្លៃ

ទីក្រុង នរា រួមជាមួយ Mobi Pilates Academy បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates សហគមន៍ដោយឥតគិតថ្លៃ តាមបណ្តោយដងទន្លេមេគង្គ។

Advertisement

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមប្រធានបទ «អបអរសាទរស្ត្រីក្នុងចលនា» ដោយបានប្រមូលផ្តុំអ្នកចូលរួមជាង ១៥០នាក់ សម្រាប់វគ្គដែលដឹកនាំដោយគ្រូបង្វឹកដែលមានបទពិសោធន៍អន្តរជាតិ អ្នកនាង Melody មកពី Mobi Pilates Academy។ អ្នកចូលរួមក៏បានរីករាយជាមួយ Matcha ឥតគិតថ្លៃពីហាងកាហ្វេក្នុងស្រុក SIP HOUSE នៅពេលចុះឈ្មោះ និងបិទព្រឹត្តិការណ៍នេះជាមួយនឹងនំអបអរសាទរពី Green Bakery។

«Pilates គឺមិនមែនគ្រាន់តែជាការហាត់ចលនាខ្លួនប្រាណប៉ុណ្ណោះទេ តែក៏ជាការហ្វឹកហាត់ផ្លូវចិត្ត ខួរក្បាល និងអារម្មណ៏ឲ្យកាន់តែរស់រវើកផងដែរ។ តាមរយៈការរៀបចំវគ្គហាត់ប្រាណនេះនៅទីក្រុង​ នរា យើងសង្ឃឹមថានឹងលើកទឹកចិត្តយុវជនឱ្យផ្តោតលើសុខភាពរបស់ពួកគេ និងយល់ពីរបៀបដែលចលនាអាចបង្កើនការយល់ដឹងអំពីរាងកាយ។» អ្នកនាង Melody គ្រូបង្វឹក Pilates បានលើកឡើង។

គំនិតផ្តួចផ្តើមនេះបង្ហាញពីការរីកចម្រើនរបស់ក្រុង នរា ជាគោលដៅមួយសម្រាប់សុខុមាលភាពដ៏រស់រវើកបំផុតមួយរបស់ទីក្រុងភ្នំពេញ។ ផ្លូវដើរតាមដងទន្លេប្រវែង ៤គីឡូម៉ែត្ររបស់ទីក្រុង នរា​ អនុញ្ញាតឱ្យអ្នករស់នៅទីក្រុង និងអ្នកទស្សនារីករាយនឹងការដើរលេងពេលល្ងាច ឬការរត់ហាត់ប្រាណតាមបណ្តោយដងទន្លេមេគង្គ។​

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយ ក្រុមហ៊ុន អូស៊ីអាយស៊ី, Diamond Bay Garden, ធនាគារ កាណាឌីយ៉ា, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), American University of Phnom Penh (AUPP), ក្រុមហ៊ុនធានារ៉ាប់រង តារា​ អ៊ិនសូរិន (Dara Insurance), និង ANISE FLOWER BOUTIQUE។ ទីក្រុង នរា ទាក់ទាញអ្នកទស្សនាពី 4,000 ទៅ 7,000 នាក់ពីថ្ងៃច័ន្ទដល់សុក្រ និងរហូតដល់ 15,000 នាក់នៅចុងសប្តាហ៍ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកមួយសម្រាប់អ្នករស់នៅក្នុងទីក្រុង។ ការអភិវឌ្ឍនេះផ្តល់ជូននូវបទពិសោធន៍នៃភោជ្ជនីយដ្ឋាន និងរបៀបរស់នៅចម្រុះ ចាប់ពី Brown Coffee, Coffee Corner និង Uraetei Lite Japan BBQ រហូតដល់ឧទ្យានបៃតងដូចជា Coconut Park Koh Norea, Norea Parkway និង Riverlight។

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា