Stay humble and kind៖ ទម្លាប់ចេះដាក់ខ្លួន និងមានចិត្តសប្បុរស ដែលនាំឱ្យជីវិតអ្នកជួបតែរឿងល្អៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Stay humble and kind៖ ទម្លាប់ចេះដាក់ខ្លួន និងមានចិត្តសប្បុរស ដែលនាំឱ្យជីវិតអ្នកជួបតែរឿងល្អៗ

Stay humble and kind៖ ទម្លាប់ចេះដាក់ខ្លួន និងមានចិត្តសប្បុរស ដែលនាំឱ្យជីវិតអ្នកជួបតែរឿងល្អៗ

  • ស្គាល់អ្វីជាតម្លៃពិតរបស់ខ្លួនឯង មនុស្សដែលដាក់ខ្លួន មិនមែនបានន័យថាគ្មានមោទនភាពចំពោះខ្លួនឯងនោះទេ ប៉ុន្តែគេដឹងថា មោទនភាពមិនចាំបាច់ត្រូវបង្ហាញឱ្យអ្នកដទៃឃើញនោះឡើយ។
  • ចិត្តល្អដោយមិនរំពឹងអ្វីត្រឡប់មកវិញ ចិត្តសប្បុរសដែលពិតប្រាកដ កើតឡើងដោយស្ងប់ស្ងាត់ ដោយមិនត្រូវការពាក្យអរគុណនោះទេ។
  • និយាយតិច ស្ដាប់ឱ្យច្រើន មនុស្សដែលដាក់ខ្លួន មិនប្រញាប់និយាយកាត់អ្នកដទៃឡើយ គេដឹងថាការស្ដាប់ផ្តល់បង្រៀនដល់គេ បានច្រើនជាងការនិយាយជានិច្ច។
  • មិនប្រកួតប្រជែងជាមួយអ្នកដទៃ គេដើរលើផ្លូវផ្ទាល់ខ្លួន ដោយមិនសម្លឹងមើលឆ្វេងស្តាំថា មាននរណានាំមុខ ឬនៅខាងក្រោយនោះឡើយ។
  • ទទួលស្គាល់ថាខ្លួនឯងមិនទាន់ចេះគ្រប់យ៉ាង ពាក្យថា “មិនដឹង” អាចពោលចេញពី​មាត់របស់គេបានយ៉ាងស្រួលចិត្ត ព្រោះការមិនដឹងហើយខំប្រឹងសិក្សាស្វែងយល់បន្ថែមមិនមែនជារឿងគួរឱ្យខ្មាសអៀននោះទេ។
  • មិនមើលងាយនរណាម្នាក់ គេដឹងថាមនុស្សគ្រប់រូបសុទ្ធតែមានរឿងរ៉ាវដែលគេមិនបានដឹង ហើយអ្នករាល់គ្នាកំពុងតែតស៊ូជាមួយអ្វីមួយជានិច្ច។
  • ចេះសុំទោសដោយគ្មានលក្ខខណ្ឌ មិនសុំទោសបែបមានពាក្យ “ប៉ុន្តែ” នៅខាងចុងនោះទេ ព្រោះការសុំទោសពិតប្រាកដ មិនត្រូវការការបកស្រាយនោះឡើយ។
  • រីករាយជាមួយជោគជ័យរបស់អ្នកដទៃ អបអរសាទរឱ្យអ្នកដទៃបានយ៉ាងស្មោះស្ម័គ្រ ព្រោះនៅក្នុងចិត្តរបស់គេ គ្មានកន្លែងទំនេរសម្រាប់ភាពច្រណែនឈ្នានីសនោះទេ។
  • មិនអួតអាងអ្វីដែលមាន គេដឹងថាអ្វីដែលមាននៅថ្ងៃនេះ អាចនឹងបាត់បង់ទៅវិញបាន ហើយតម្លៃរបស់ខ្លួនឯង មិនបានស្ថិតនៅលើទ្រព្យសម្បត្តិសម្ភារៈនោះទេ។
  • ទទួលយកការរិះគន់បានដោយមិនខឹងសម្បារ គេសម្លឹងមើលការរិះគន់ជាឱកាស មិនមែនជាការវាយប្រហារឡើយ ហើយអាចអរគុណបានយ៉ាងស្មោះស្ម័គ្រ។
  • មិនធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថាទន់ខ្សោយ ឬតូចទាបជាង គេមិនដែលប្រើប្រាស់ចំណេះដឹង ឬជោគជ័យរបស់ខ្លួនឯង ទៅសង្កត់សង្កិនអ្នកដទៃឡើយ។
  • ទម្លាប់និយាយ​ល្អទាំងការប្រើសំឡេងនិងសម្ដី ទោះបីជាត្រូវនិយាយការពិតដែលពិបាកស្តាប់ ក៏គេស្វែងរកវិធីនិយាយដែលមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ដោយមិនចាំបាច់ដែរ។
  • ចងចាំអំពើល្អដែលអ្នកដទៃធ្វើឱ្យបានជានិច្ច គេភ្លេចការឈឺចាប់បានយ៉ាងឆាប់រហ័ស ប៉ុន្តែចងចាំចិត្តសប្បុរសរបស់អ្នកដទៃបានយ៉ាងយូរអង្វែង។
  • មិនទាមទារឱ្យនរណាម្នាក់មើលឃើញតម្លៃរបស់ខ្លួនឯង គេមិនត្រូវការការបញ្ជាក់ទទួលស្គាល់ពីអ្នកដទៃឡើយ ព្រោះដឹងថាខ្លួនឯងមានតម្លៃរួចជាស្រេចទៅហើយ។
  • អាចដើរចេញពីជម្លោះបាន មិនមែនព្រោះតែភ័យខ្លាចនោះទេ ប៉ុន្តែព្រោះតែដឹងថា រឿងខ្លះមិនសមស្របនឹងថាមពលដែលត្រូវបាត់បង់ទៅនោះឡើយ។
  • ដាក់ខ្លួន និងមានចិត្តសប្បុរសរៀងរាល់ថ្ងៃ មិនមែនត្រឹមតែពេលដែលមានមនុស្សមើលឃើញនោះទេ ព្រោះអត្តចរិតពិតប្រាកដ គឺជារឿងដែលយើងធ្វើនៅពេលដែលគ្មាននរណាម្នាក់សម្លឹងមើល ៕
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា