អ្នកគ្រូ ឃឹម លក្ខិណា៖ សីលធម៌ និងសុជីវធម៌អនឡាញបច្ចុប្បន្នពិតជាសំខាន់យ៉ាងខ្លាំងសម្រាប់ក្មេងៗជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកគ្រូ ឃឹម លក្ខិណា៖ សីលធម៌ និងសុជីវធម៌អនឡាញបច្ចុប្បន្នពិតជាសំខាន់យ៉ាងខ្លាំងសម្រាប់ក្មេងៗជំនាន់ក្រោយ

អ្នកគ្រូ ឃឹម លក្ខិណា៖ សីលធម៌ និងសុជីវធម៌អនឡាញបច្ចុប្បន្នពិតជាសំខាន់យ៉ាងខ្លាំងសម្រាប់ក្មេងៗជំនាន់ក្រោយ

នាពេលបច្ចុប្បន្នពិភពលោកបាន និងកំពុងដើរទៅរកភាពជឿនលឿននៃបច្ចេកវិទ្យាខ្លាំងដែលក្នុងនោះការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាគឺពិតជាភាពចម្រុះបែបខ្លាំងរហូតស្ទើរដើរដល់បន្ទាត់ក្រហម។ បើមើលទៅតាមស្ថានភាពបណ្ដាញសង្គមជាក់ស្ដែងនៅកម្ពុជា ការធ្លាក់ចុះនូវសីលធម៌ និងសុជីវធម៌អនឡាញបានកំពុងក្លាយជាបញ្ហាដែលកាន់តែរីករាលខ្លាំងឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសយុវជនវ័យក្មេង និងកុមារតូចៗ។

Advertisement

តាមការសម្ភាសរវាង AMS និងអ្នកគ្រូ ឃឹម លក្ខិណា អ្នកគ្រូបានយល់ឃើញថាក្នុងនាមជាអ្នកផលិតមាតិកាសីលធម៌ និងសុជីវធម៌អនឡាញគឺជាមូលដ្ឋានសំខាន់បំផុតព្រោះអ្វីដែលយើងនិយាយចេញទៅ ឬចែករំលែកលើបណ្ដាញសង្គមអាចមានឥទ្ធិពលទៅលើមនុស្សជាច្រើន។ ការប្រើពាក្យសម្ដីគួរសម ការគោរពអ្នកដទៃ ការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនបង្ហោះ និងការមិនបង្កភាពស្អប់ខ្ពើមក្នុងសង្គមគឺជារឿងដែលអ្នកផលិតមាតិកាគ្រប់រូបគួរតែប្រកាន់ខ្ជាប់។ អ្នកគ្រូជឿជាក់ថាមាតិកាល្អមិនមែនត្រឹមតែទាក់ទាញចំនួនអ្នកមើលប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានតម្លៃ និងផ្តល់ភាពវិជ្ជមានដល់សង្គមផងដែរ។

ខណៈពេលដែលកត្តាកង្វះសីលធម៌ និងសុជីវធម៌អនឡាញកើនឡើងកាន់តែច្រើន អ្នកគ្រូ និងអ្នកផលិតមាតិកាវ័យក្មេងរូបនេះយល់ឃើញថាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតគឺយុវជន និងកុមារព្រោះពួកគាត់ងាយទទួលរងឥទ្ធិពលពីអ្វីដែលពួកគាត់មើលឃើញ។ ជាក់ស្ដែងនៅពេលមានការផ្សព្វផ្សាយពាក្យសម្ដីអាក្រក់ ការរើសអើង ឬមាតិកាអវិជ្ជមានជាបន្តបន្ទាប់ វាអាចប៉ះពាល់ដល់ការគិត អារម្មណ៍ និងអាកប្បកិរិយារបស់ពួកគាត់​។

សម្រាប់អ្នកគ្រូផ្ទាល់បានផ្ដាំទៅដល់អ្នកជំនាន់ក្រោយថា​បើចង់ក្លាយជាអ្នកផលិតមាតិកា យើងគួរតែគិតពីតម្លៃនៃមាតិកាដែលយើងចង់បង្កើតជាមុនសិន។ កុំធ្វើមាតិកាដែលគ្រាន់តែដើម្បីយកចំណាប់អារម្មណ៍ ឬចំនួនអ្នកមើល ដោយមិនគិតពីផលប៉ះពាល់ដល់សង្គម។ គួរតែរក្សាភាពជាខ្លួនឯង មានទំនួលខុសត្រូវ​ ហើយប្រើបណ្ដាញសង្គមឱ្យក្លាយជាកន្លែងដែលផ្តល់ថាមពលវិជ្ជមាន ចំណេះដឹង និងការលើកទឹកចិត្តដល់អ្នកដទៃ។

គួរបញ្ជាក់ផងដែរ អ្នកគ្រូ ឃឹម លក្ខិណា គឺគ្រូបង្រៀនបឋមសិក្សាម្នាក់វ័យក្មេងដែលប្រកបដោយចំណេះជំនាញ ចេះបត់បែន មានភាពឈ្លាសវៃ មានគំនិតច្នៃប្រឌិត និងចេះលើកទឹកចិត្តកូ​នសិស្សរបស់អ្នកគ្រូតាមរបៀបក្មេងសម័យថ្មីអាចទទួលយកបាន។ ជាងនេះទៀតអ្នកគ្រូក៏ជាអ្នកផលិតមាតិកាអំពីរសនិយមនៃជីវិតម្នាក់ដែលពោរពេញក្រមសីលធម៌សុជីវធម៌ បង្កប់នូវចំណេះដឹង និងភាពស្រស់ស្រាយទៅដល់អ្នកមើលជានិច្ច៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា