វត្ថុបុរាណ ៧ ប្រភេទពលរដ្ឋប្រទះលើទឹកដីជាំក្សាន្តនាពេលកន្លងអាជ្ញាធរជាតិព្រះវិហាររក្សាទុកហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្ថុបុរាណ ៧ ប្រភេទពលរដ្ឋប្រទះលើទឹកដីជាំក្សាន្តនាពេលកន្លងអាជ្ញាធរជាតិព្រះវិហាររក្សាទុកហើយ

វត្ថុបុរាណ ៧ ប្រភេទពលរដ្ឋប្រទះលើទឹកដីជាំក្សាន្តនាពេលកន្លងអាជ្ញាធរជាតិព្រះវិហាររក្សាទុកហើយ

អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណចំនួន ៧ ប្រភេទពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែមនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

Advertisement

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋាន និងមន្រ្តីបានចុះទៅទទួលវត្ថុបុរាណទាំង​ ៧​ ដោយផ្ទាល់។ វត្ថុបុរាណ​ទាំង​នោះរួម​មាន ដងខ្លួនបដិមាទេពស្រី ធ្វើពីថ្មភក់ ១ និងវត្ថុសិល្បះ ៦ទៀតរួមមាន ក្រឡ ១ធ្វើពីដីដុត, កំណាត់សសរពេជ្រ២, ចម្លាក់ទេពស្រី ១, ចម្លាក់ទេពស្រីរាំ ១, និងវត្ថុសិល្បៈមួយទៀតទំនងជា ថ្មបស ១ ធ្វើពីថ្មភក់។ គួរ​ឱ្យ​ដឹង​ថា វត្ថុ​បុរាណ​ទាំង​នេះរដ្ឋបាលស្រុក និងព្រះសង្ឃបានទទួលពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញកន្លងមក នឹងបានប្រគល់បន្តមកអាជ្ញាធរជាតិព្រះវិហារដើម្បីរក្សាទុក និងអភិរក្ស៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា