កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀតជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅ​លើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀតជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅ​លើពិភពលោក

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀតជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅ​លើពិភពលោក

កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បាន​វាយតម្លៃ និង​ផ្តល់​ចំណាត់​ថ្នាក់​លេខ១ បន្ថែម​ទៀត ជា​ប្រទេស​មាន​និរន្តរភាពដី និង​ធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក។

Advertisement

យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​ទទួល​ចំណាត់​​ថ្នាក់​លេខ ១ ជា​ប្រទេស​មាន​និរន្តរភាព​ដី និង​ធនធាន ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ ២០២៦ នាំ​មុខ​ប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​ឈរ​​លេខ​រៀងទី១ បន្ត​ដោយ​ឡាវ (លេខ៦) និង​មីយ៉ាន់ម៉ា (លេខ១៦)។

សូម​បញ្ជាក់​ថា ស្ថាប័ន U.S. News & World Report បាន​ផ្ដោត​លើ​សូ​ចនាករ ៥ រួមមាន ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ ពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព និង​វិធានការ​ឆ្លើយ​តប​នឹង​កង្វះខាត​ទឹក​ដែល​ឈាន​ដល់​ការ​វាយតម្លៃ​ផ្ដល់​ចំណាត់​ថ្នាក់ ដល់​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ លើ​និរន្តរភាពដី និង​ធនធាន។

កម្ពុជា​ជា​ប្រទេស​មាន​និរន្តរភាព​ដី និង​ធនធាន ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ២០២៦នេះ គឺជា​ការ​បង្ហាញ​ភាព​យកចិត្តទុកដាក់​ខ្ពស់ របស់​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ដី ជា​ពិសេស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​ស្រូប​យក និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន ក៏​ដូចជា​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក​ទាំង​មូល។ ការ​វាយតម្លៃ​នេះ​គឺ​ប្រើប្រាស់​ទិន្នន័យ ពី​ស្ថាប័ន​គួរឲ្យ​ទុក​ចិត្ត​ដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារ​ពិភព​លោក ដែល​បាន​បង្ហាញ​ពី​ភាព​ច្បាស់លាស់​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​ដី និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ជា​ប្រទេស​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ឆ្នាំ ២០២៦ កាលពីថ្ងៃ ១៣ ខែ​ឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៦ នេះ តាម​ការ​ចុះផ្សាយ​ដោយ SEA Infographics ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ បន្ថែម​ទៀត ដែល​ជា​ប្រទេស​មាន​និរន្តរភាព​ដី និង​ធនធាន​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២៦ ផ្អែក​តាម​របាយការណ៍​របស់ U.S. News & World Report៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា