កម្ពុជា ជាប់​លេខ​១ក្នុងចំណោម​ប្រទេស​​មាន​បរិស្ថាន​ស្រស់​ស្អាត​ជាង​គេ​លើ​ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជាប់​លេខ​១ក្នុងចំណោម​ប្រទេស​​មាន​បរិស្ថាន​ស្រស់​ស្អាត​ជាង​គេ​លើ​ពិភពលោក

កម្ពុជា ជាប់​លេខ​១ក្នុងចំណោម​ប្រទេស​​មាន​បរិស្ថាន​ស្រស់​ស្អាត​ជាង​គេ​លើ​ពិភពលោក

អបអរ​កម្ពុជា ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក។ នេះ​បើ​តាម​គេហទំព័រ​បរទេស U.S. News & World Report ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ។

Advertisement

យោង​តាម​គេហទំព័រ​បរទេស​ផ្លូវ​ការ U.S. News & World Report បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​បំផុត​ទាំង​១០០​នៅ​លើ​សាកលលោក។ ក្នុង​ចំណោម​ប្រទេស​ទាំង១០០ កម្ពុជា​ជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ពោល​គឺ​ជាប់​លេខ​១។ មិន​មែន​ជា​រឿង​ចៃដន្យ ប៉ុន្តែ​ជា​ការ​ពិត​នៃ​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​ការ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​តារាង​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​ស្រស់​ស្អាត ហើយ​អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ​គឺ​កម្ពុជា បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុង​ចំណោម TOP នៃ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​រួម​ទាំង​អាស៊ី​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ប្រទេស​ដែល​ត្រូវ​បាន​ជ្រើស​រើស​ និង​ជាប់​ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ​ស្រស់​ស្អាត​រួម​មាន Seychelles , Slovenia , Croatia , Latvia , Albania , Sweden , Costa Rica , Slovakia , Lithuania , Myanmar , Laos , Malaysia , Philippines , Thailand , Indonesia , Vietnam ,Singapore ខណៈ​ដែល​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​ស្រស់​ស្អាត​ទាំង​នេះ៕

ប្រភព ៖ https://www.usnews.com/news/best-countries/rankings/natural-environment

រូបភាព MEAS & SEA Infographics

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា