ព្រះមហាក្សត្រ​ខ្មែរ​យាង​សម្ពោធ «ប្រាសាទ​មេបុណ្យ​ខាង​លិច» ជាមួយ​ប្រធានាធិបតី​បារាំង នៅ​សៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ​ខ្មែរ​យាង​សម្ពោធ «ប្រាសាទ​មេបុណ្យ​ខាង​លិច» ជាមួយ​ប្រធានាធិបតី​បារាំង នៅ​សៀមរាប

ព្រះមហាក្សត្រ​ខ្មែរ​យាង​សម្ពោធ «ប្រាសាទ​មេបុណ្យ​ខាង​លិច» ជាមួយ​ប្រធានាធិបតី​បារាំង នៅ​សៀមរាប

នា​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមជាមួយ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron នឹងយាង​អញ្ជើញ​ចូលរួម​សម្ពោធ «ប្រាសាទ​មេបុណ្យ​ខាង​លិច» ក្នុង​ខេត្ត​សៀមរាប។

យោង​តាម​ការ​ជូន​ដំណឹង​ផ្លូវ​ការ លោក Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី។

ក្នុង​ដំណើរ​មក​កម្ពុជា​នា​ពេលខាងមុខ​នេះ លោក Emmanuel Macron នឹង​រួម​ដំណើរ​ជាមួយ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​ចូល​រួម​ក្នុង​ព្រះ​រាជពិធី​បិទ​ការដ្ឋាន​ជួសជុល និង​សម្ពោធ «ប្រាសាទ​មេបុណ្យ​ខាង​លិច» ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍​ខាងលិច ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ក្នុង​ខេត្ត​សៀមរាប។

គួរ​បញ្ជាក់​ថា ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​មាន​ការ​យាង​និង​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​និង​បារាំង៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា