មកស្គាល់ពីសត្វទេព ឬសត្វទេវកថាខ្មែរ ដែលមាននៅតាមចម្លាក់ប្រាសាទបុរាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកស្គាល់ពីសត្វទេព ឬសត្វទេវកថាខ្មែរ ដែលមាននៅតាមចម្លាក់ប្រាសាទបុរាណ

មកស្គាល់ពីសត្វទេព ឬសត្វទេវកថាខ្មែរ ដែលមាននៅតាមចម្លាក់ប្រាសាទបុរាណ

នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ ដែល​បន្សល់​ទុក​តាំងពី​រាប់​ពាន់​ឆ្នាំ​មុន ហើយ​សត្វ​ទាំង​នោះ មាន​ទាំង​តំណាង​សភាវៈ​ល្អ និង​អាក្រក់។ នៅ​តាម​ប្រាសាទ​ជាច្រើន​បាន​បន្សល់​ទុក​នូវ​ចម្លាក់ ដែល​ខ្លះ​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ហើយ​ខ្លះ​ទៀត​គឺ​សម្រាប់​ព្រះពុទ្ធ​សាសនា។

សត្វ​ទេព ឬសត្វទេវកថាខ្មែរ គឺជាសត្វដែលមានឫទ្ធានុភាព និងលក្ខណៈពិសេស ដែល​កើត​ចេញ​ពី​ជំនឿ សាសនា និង​ព្រេង​និទាន​ខ្មែរ។ ក្នុង​នោះ​មាន​ដូចជា៖

១. គជសីហ៍៖ ជា​សត្វ​មង្គលដ៏ខ្លាំងក្លា មានដងខ្លួនជាតោ (ឬសីហៈ) ប៉ុន្តែ​មាន​ប្រមោយ និង​ភ្លុក​ដូច​ដំរី។

២. មករ៖ ជាសត្វរស់នៅក្នុងទឹក មាន​ឫទ្ធានុភាពខ្លាំងក្លា រូបរាងច្រើនសណ្ឋាន (ពេលខ្លះដូចក្រពើ ត្រី​ឆ្លាម ឬ​មាន​កន្ទុយត្រី និង​មាន​ប្រមោយស្រដៀងដំរី/គជសីហ៍) អាចលេបបានសូម្បីតែគ្រុឌ នាគ និង​ពួក​ទេវតា។

៣. រាជសីហ៍៖ ជាស្តេចនៃសត្វតោ ដែលមានអំណាច និងត្រូវបានគេឆ្លាក់ ឬ​តាំង​ជា​ឆ្មាំ​ការពារ​តាម​ទី​ប្រាសាទ និង​វត្ត​អារាម​ខ្មែរ។

៤. នាគ៖ ជាសត្វទឹកដ៏មានឥទ្ធិពល មានតួនាទីសំខាន់ក្នុងក្បាច់រចនា និងរឿងព្រេងខ្មែរ (តំណាង​ឲ្យ​ភាពរុងរឿង និងជាស្ពានភា្ជប់រវាងពិភពលោក និងស្ថានសួគ៌)។ ក្នុង​នោះ​មាន​ចម្លាក់​នាគ​ក្បាល​ច្រើន ១ , ៣, ៥, ៧, ៩ ជាដើម។

៥. គ្រុឌ៖ ជាសត្វទេពក្នុងទស្សនៈហិណ្ឌូដ៏ល្បីល្បាញ ព្រោះជាយាន្តជំនិះ​នៃ​ព្រះវិស្ណុ និង​ជា​ស្ដេច​នៃ​បក្សាបក្សី។ គ្រុឌ​ជាសត្វពាក់កណ្តាលជាបក្សី និងមនុស្ស ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​ពួក​នាគ។

៦. កិន្នរ៖ កិន្នរ គឺជា​សត្វទេពរបាំ និងតន្ត្រី ដែលមានដងខ្លួន ពាក់​កណ្ដាល​ជា​សត្វស្លាប និង​ពាក់​កណ្ដាល​ជា​មនុស្ស ។ កិន្នរ​មាន​ច្រើន​សណ្ឋាន​ផង​ដែរ។

៧. ដំរី៖ ជាយានជំនិះរបស់ព្រះឥន្ទ្រ ភាគច្រើននៅលើផ្ទៃផ្តែរ ពេលខ្លះលើហោជាង នៃទ្វារចូលខាងកើតរបស់ប្រាសាទ ជួនកាលមានក្បាល១ តែភាគច្រើនមានក្បាល៣៕

នៅមានចម្លាក់សត្វជាច្រើនទៀត ដែលមិនមានការបកស្រាយពីអ្នកជំនាញ និងការចារទុក​លើ​សិលាចារឹកនៅ​តាម​ប្រាសាទ​ផ្សេង​ៗ ហើយ​ចម្លាក់​នីមួយ​ៗ​សុទ្ធតែអស្ចារ្យ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា