មិន​គួរ​រំលង! សៀមរាប រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក ៥ ថ្ងៃ មានកម្មវិធី​សប្បាយៗជា​ច្រើនទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិន​គួរ​រំលង! សៀមរាប រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក ៥ ថ្ងៃ មានកម្មវិធី​សប្បាយៗជា​ច្រើនទៀត

មិន​គួរ​រំលង! សៀមរាប រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក ៥ ថ្ងៃ មានកម្មវិធី​សប្បាយៗជា​ច្រើនទៀត

សៀមរាប ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​យ៉ាង​គគ្រឹកគគ្រេង អម​ដោយ​កម្មវិធី​សប្បាយៗ តាម​បែប​ប្រពៃណី​ជា​ច្រើន។ ដោយ​ឡែកកម្មវិធី​ពិសេស​នេះ​រៀប​ចំ​រហូត​ដល់​ទៅ ៥ ថ្ងៃ​ជាប់​គ្នា​តែ​ម្ដង។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា នា​ឱកាស​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ ២០២៦ រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប ដោយ​មាន​ការ​រៀប​ចំ​នូវ​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ កម្មវិធី​ជិះ​ទូក​កម្សាន្ត កម្មវិធី​ប្រណាំង​ទូក​ង ទូក​នាគ និង​ទូក​ផ្កា​ចារ កម្ម​វិធី​ប្រគំតន្ត្រី​ស្គរ​ដៃ កម្មវិធី​ស្តង់​ពិព័រណ៍ កម្មវិធី​ប្រដាល់​គុន​ខ្មែរ ល្ខោន​បាសាក់ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​ទៀត។

កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល ៥ ថ្ងៃ ចាប់​ពី​ថ្ងៃ សុក្រ ទៅ ២០ ដល់​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ​សួន​ព្រះ​រាជ​ដំណាក់ និង​តាម​បណ្ដោយ​ដង​ស្ទឹង​សៀមរាប។

គួរ​ជម្រាប​ថា ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន ក៏​ដូច​ជា​ចូលរួម​ការ​ស្ដារ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ខេត្ត​តាម​រយៈ​ការ​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​ធ្វើ​ឡើង​ដោយ​កូន​ខ្មែរ៕

រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា