ចម្លាក់ក្បាលនាគ ដែលមានអត្ថន័យជ្រាលជ្រៅ ក្នុងវប្បធម៌ និងជំនឿសាសនាខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្លាក់ក្បាលនាគ ដែលមានអត្ថន័យជ្រាលជ្រៅ ក្នុងវប្បធម៌ និងជំនឿសាសនាខ្មែរ

ចម្លាក់ក្បាលនាគ ដែលមានអត្ថន័យជ្រាលជ្រៅ ក្នុងវប្បធម៌ និងជំនឿសាសនាខ្មែរ

ចម្លាក់ក្បាលនាគនៅក្នុងវប្បធម៌ និងជំនឿសាសនាខ្មែរ ជា​សិល្បៈ​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ ដែល​ផ្សារ​ភ្ជាប់​រវាង​ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និង​ទេវកថា​ប្រពៃណី​ខ្មែរ។ នៅ​ក្នុង​រឿង​ព្រេង​និទាន ឬ​ទេវកថា នាគ​ជា​សត្វ​ដ៏​ខ្លាំង និង​មាន​ថាមពល​អស្ចារ្យ ហើយ​ក៏​ជា​សត្វ​តំណាង​ភាព​ល្អ​ផង​ដែរ។

ក្នុង​នោះ​ចម្លាក់​ក្បាល​នាគ​នៅ​ក្នុង​សង្គម​ខ្មែរ មានការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ក្បាល១, ក្បាល៣, ក្បាល៥ ក្បាល៧ និង​ក្បាល​៩ ដែលជានាគតំណាង​ឲ្យ​ភាពរស់រានមានជីវិត ចំណែក​នាគ​ដែល​មាន​ជា​លេខ​គត់​គូ​វិញ ជា​នាគ​តំណាង​ឲ្យ​នាគ​ស្លាប់។

នាគ​ក្បាល​៣ (នា​គកល្យ:) ក្បាល​៥ (​នាគ​អនន្ត​) ក្បាល​៧ (​នាគ​មុជ្ជលិន្ទ) និង​ក្បាល​៩ (​នាគ​វ៉ាសុគិៈ ឬ​សេសៈ) ។ ចំណែក​ឯ នាគ​ដែល​​ក្បាល​១​វិញ គេ​ច្រើនតែ​ប្រទះ​នៅ​សម័យ​ថ្មីៗ​នេះ​ដែល​ភាគច្រើន​គេ​តែង​ឆ្លាក់​លំអ​នៅ​លើ​របស់របរ​ប្រើប្រាស់​ផ្សេងៗ។

និមិត្តរូប​នៃ​សត្វ​អច្ឆរិយ ព្រម​ទាំង​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ មិន​ត្រឹម​ពាក់ព័ន្ធ​តែ​ទៅ​នឹង សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញ​សាសនា ទាំង​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ហូរ​ចូល​ពី​ឥណ្ឌា ទៅ​ក្នុង​នគរ​ខ្មែរ​បុរាណ តាមរយៈ​លទ្ធិ​ព្រហ្មញ្ញ​សាសនា និង​ព្រះពុទ្ធសាសនា។

ក្នុង​សំណង់​សាសនា នាគ​មានឈ្មោះ​ជាច្រើន ហើយ​ការ​ហៅ​ឈ្មោះ​នោះ​ទៀតសោត គឺ​ខ្មែរ​ហៅ​ទៅតាម​ចំនួន​ក្បាល។ ក្នុង​ស្ថាបត្យកម្ម​នាគ​ខ្មែរ មាន​រូបរាង និង​កន្ទុយ​ខុស​ៗ​គ្នា​ផង​ដែរ។ នាគ​ខ្លះ​ត្រូវ​បាន​គេ​ស្ថាបនា​ដោយ​មាន​រូបរាង​លូន​ត្រង់ ហើយ​កន្ទុយ​នៅ​ចុង​ម្ខាង ហើយ​ខ្លះ​ទៀត​ក៏​វារ ចំណែក​ឯ​កន្ទុយ​វិញ​​ ត្របាញ់​ជាប់​គ្នា ដោយ​បែរ​មុខ​ទៅ​ម្ខាង​ម្នាក់។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ មាន​ជំនឿ​ទាក់ទង​ទៅ​នឹង​សត្វ​ជាច្រើន ហើយ​ក្រៅ​ពី​នាគ សត្វ​ហង្ស សត្វ​គ្រុឌ សត្វ​មករ ក៏​ត្រូវ​បាន​រក​ឃើញ​ច្រើន​ក្នុង​ជំនឿ ឬ​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ៕

រូបភាព៖ អ៊ីនធឺណេត

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា