ស្វាគមន៍កូន​ផ្សោត​ទើប​កើតថ្មី សមាជិក​ទី ១១៨ នៃ​គ្រួសារ​ផ្សោតទឹកសាបនៅទន្លេមេគង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាគមន៍កូន​ផ្សោត​ទើប​កើតថ្មី សមាជិក​ទី ១១៨ នៃ​គ្រួសារ​ផ្សោតទឹកសាបនៅទន្លេមេគង្គ

ស្វាគមន៍កូន​ផ្សោត​ទើប​កើតថ្មី សមាជិក​ទី ១១៨ នៃ​គ្រួសារ​ផ្សោតទឹកសាបនៅទន្លេមេគង្គ

កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។

Advertisement

កូន​ផ្សោត​ថ្មី​ អាយុ​ប្រមាណ ៣ ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​ហែល​លេង​ជា​មួយ​ក្រុម​សត្វ​ផ្សោត​ពេញ​វ័យ ៥-៦ ក្បាល នា​វេលាម៉ោងប្រមាណ ៣ រសៀល ដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះជា​កូន​ផ្សោត​ទី​៦ ដែល​ត្រូវ​បាន​កត់​ត្រា​នា​ដើម​ឆ្នាំ ២០២៦ ហើយ​តាម​រយៈ​វត្តមាន​នៃ​កូន​ផ្សោត​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ កើន​ឡើង​សរុប​ ១១៨ ក្បាល គិតត្រឹម ៤ ឆ្នាំចុងក្រោយ (រាប់ចាប់ពីឆ្នាំ ២០២៣ ដល់ ខែ មេសា ឆ្នាំ ២០២៦)។

ជាមួយ​គ្នា ក្រសួង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិរក្ស​អន្លង់​កាំ​ពី ក្នុង​ការ​ថែ​រក្សា និង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ឆ្មាំ​ទន្លេ ដើម្បី​ការពារ​សត្វ​ផ្សោត​ដែល​ជា​រតនសម្បត្តិ​ជាតិ​មាន​ជីវិត​ឱ្យ​គង់​វង្ស​ត​កូន​ចៅ។ បន្ថែម ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

រូបភាព ៖ ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា