«នគរសង្ក្រាន្ត» រៀបចំនៅភ្នំពេញ មិនមានការលេងបាញ់ទឹក និងការប្រគំតន្ត្រី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«នគរសង្ក្រាន្ត» រៀបចំនៅភ្នំពេញ មិនមានការលេងបាញ់ទឹក និងការប្រគំតន្ត្រី

«នគរសង្ក្រាន្ត» រៀបចំនៅភ្នំពេញ មិនមានការលេងបាញ់ទឹក និងការប្រគំតន្ត្រី

ដូច​ដែល​មហាជន​បាន​ជ្រាបថា ឆ្នាំ​នេះ​នៅ​ភ្នំពេញ មាន​ការ​រៀប​ចំ​កម្មវិធី «នគរ​សង្ក្រាន្ត» ក្នុងរយៈ​ពេល ៦ ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ។

Advertisement

ក្នុង​ឆ្នាំ​នេះ​ដែរ នឹង​មិន​មាន​ការ​លេង​បាញ់​ទឹក តាម​រយៈ​ឡាន​ទឹកធំៗ ដូច​ឆ្នាំ​មុនៗនោះទេ។ មួយ​ទៀត ក៏មិន​មាន​ការ​ប្រគំតន្ត្រី​នៅ​តាម​ទី​តាំង​ដែល​ត្រូវ​រៀប​ចំ នគរ​សង្ក្រាន្ត។ តែ «នគរសង្ក្រាន្ត» រៀបកម្មវិធី​ដែល​ជា​ទំនៀម​ទម្លាប់​ពី​ដូន​តា​ដូច​ជា ពិធី​ស្រង់​ព្រះ ពូន​ភ្នំ​ខ្សាច់ ព្រម​ជាមួយ​កម្មវិធី​សាសនា និង​ប្រពៃណី​ខ្មែរជាហូរហែ។ នេះ​បើ​តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​របស់​ឯក​ឧត្តម ហ៊ុន ម៉ានី ។ បន្ថែម​ពី​នេះ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា រាល់​ថវិកា​ដែល​បាន​ពី​គ្រប់​ផលិតផល​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​របស់ សសយក នឹង​ត្រូវ​បញ្ជូន​ទៅ​ជួរ​មុខ​ទាំង​អស់​ដោយ​អាច​បែងចែក​សម្រាប់​ជន​ភៀស​សឹក​និង​កង​ទ័ព៕

ចុចទីនេះដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/reel/859014343853683

រូបភាព ៖ ក្រសួងព័ត៌មាន,រដ្ឋបាលរាជធានីភ្នំពេញ,សសយក

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា