លើសពីការរំពឹងទុក! រយៈពេល ៥ ថ្ងៃ ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញអ្នកចូលរួមរហូតដល់ ៦៦ ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើសពីការរំពឹងទុក! រយៈពេល ៥ ថ្ងៃ ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញអ្នកចូលរួមរហូតដល់ ៦៦ ម៉ឺននាក់

លើសពីការរំពឹងទុក! រយៈពេល ៥ ថ្ងៃ ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញអ្នកចូលរួមរហូតដល់ ៦៦ ម៉ឺននាក់

រយៈពេល៥ថ្ងៃនៃការរៀបចំកម្មវិធីភូមិហ្វ្រង់កូហ្វូនី ទទួលបានអ្នកចូលរួមសរុបរហូតដល់៦៦ម៉ឺននាក់ ដែលជាចំនួនលើសពីការរំពឹងទុក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជុក ជំនោរ អ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី ក្នុងពិធីបិទកម្មវិធីភូមិហ្វ្រង់កូហ្វូនី ដែលបានប្រារព្ធឡើងនៅសួនច្បារវត្តបទុមវតី នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជា អ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនីបានថ្លែងបញ្ជាក់ថាក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ “ភូមិហ្វ្រង់កូហ្វូនី” បានប្រែក្លាយបរិវេណសួនច្បារមុខវត្តបទុមវត្តី ដែលមានទំហំដីជាង១ម៉ឺនម៉ែត្រការ៉េ ទៅជាទីតាំងជួបជុំ និងផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក ដែលប្រមូលផ្តុំភាពចម្រុះនៃអត្តសញ្ញាណ វប្បធម៌សិល្បៈ និងសក្ដានុពលទេសចរណ៍ពីបណ្តាប្រទេសនៃសហគមន៍ហ្វ្រង់កូហ្វូនី។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួតហាក់ បានលើកឡើងផងដែរថាព្រឹត្តិការណ៍នេះទទួលជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានទាក់ទាញទាំងភ្ញៀវជាតិ និងបរទេសចូលទស្សនាភូមិហ្វ្រង់កូហ្វូនី ហួសពីការរំពឹងទុកដំបូងថា ១០ម៉ឺននាក់ ដោយបានកើនឡើងរហូតដល់ជាង៦៦ម៉ឺននាក់។ រយៈពេល ៥ថ្ងៃនេះ មានស្តង់ពិព័រណ៍ចំនួន ១៣០ បានដាក់តាំងបង្ហាញផលិតផល និងគំនិតផ្តួចផ្តើមនានារបស់ស្ថាប័ន អាជីវកម្ម សិប្បករ និងដៃគូផ្សេងៗដាក់លក់យ់ាងសម្បូរបែប ខណៈ «ភូមិម្ហូបអាហារ» ដែលមានស្តង់ចំនួន ៣០ ក៏បាននាំភ្ញៀវទេសចរឱ្យស្គាល់និងភ្លក្ស រសជាតិម្ហូបអាហារផ្សេងៗគ្នានៅក្នុងពិភពហ្វ្រង់កូហ្វូនី។

ឯកឧត្ដមបានបន្ថែមថា “ភូមិហ្វ្រង់កូហ្វូនី” គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលមិនត្រឹមតែជាការជួបជុំថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្ដាប្រទេសនិយាយភាសាបារាំងនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មហោឡារិកក្នុងការបង្ហាញពីសមត្ថភាព ភាពចាស់ទុំ និងភាពជាម្ចាស់របស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា