នេះគឺខេត្តទាំង​ ៥ ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើនជាងគេក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នេះគឺខេត្តទាំង​ ៥ ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើនជាងគេក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦

នេះគឺខេត្តទាំង​ ៥ ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើនជាងគេក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦

យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២ ១៦១ ២១១ ដងនាក់។ តួលេខនេះបង្ហាញពីការកើនឡើង ០,៨% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៥ កន្លងទៅ។

ផ្អែកលើរបាយការណ៍ដដែល ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងទេសចរបរទេសក្នុងអំឡុងពេល ៣ ថ្ងៃនេះ មានការបែងចែកដូចខាងក្រោម៖

  • ទេសចរជាតិស្នាក់នៅ៖ មានចំនួនសរុបប្រមាណ ៣៨២ ៥៤៩ ដងនាក់។
  • ប្រជាពលរដ្ឋដើរលេងកម្សាន្ត៖ មានចំនួនសរុបប្រមាណ ១ ៧៥៤ ៣១៩ ដងនាក់។
  • ទេសចរបរទេស៖ មានចំនួនសរុបប្រមាណ ២៤ ៣៤៣ ដងនាក់។

ក្នុងចំណោមរាជធានី-ខេត្តទាំងអស់ មានខេត្តចំនួន ៥ ដែលទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនានិងដើរលេងច្រើនជាងគេ រួមមាន៖

  1. ខេត្តសៀមរាប៖ ឈរនៅកំពូលតារាងដោយទទួលបានភ្ញៀវសរុប ២៥៦ ៧១៥ ដងនាក់។
  2. ខេត្តកំពត៖ ទទួលបានភ្ញៀវសរុប ២២៤ ៨៦០ ដងនាក់។
  3. ខេត្តព្រះសីហនុ៖ ទទួលបានភ្ញៀវសរុប ១៩៥ ៩៩៤ ដងនាក់។
  4. ខេត្តកំពង់ឆ្នាំង៖ ទទួលបានភ្ញៀវសរុប ១៦៨ ០១៦ ដងនាក់។
  5. ខេត្តកំពង់ចាម៖ ទទួលបានភ្ញៀវសរុប ១៦៥ ២៧២ ដងនាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ឯកតា «ដងនាក់» ដែលប្រើប្រាស់ក្នុងការរាប់ស្ថិតិនេះ គឺជាការរាប់ចំនួនដងនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ និងមិនមែនជាចំនួនមនុស្សសរុបនោះឡើយ ដោយហេតុថាភ្ញៀវទេសចរម្នាក់ អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅទីកន្លែងនីមួយៗលើសពីមួយដង ឬមួយលើក។

កំណើននៃភ្ញៀវទេសចរនាឱកាសបុណ្យប្រពៃណីជាតិ ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃវិស័យទេសចរណ៍ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាននានាទូទាំងប្រទេសកម្ពុជា ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា