ដល់រដូវហើយ! ផ្កាក្ងោកខេត្តកែប ចាប់ផ្ដើមរីកដាសពេញផ្លូវ ស្អាតខ្លាំងណាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដល់រដូវហើយ! ផ្កាក្ងោកខេត្តកែប ចាប់ផ្ដើមរីកដាសពេញផ្លូវ ស្អាតខ្លាំងណាស់

ដល់រដូវហើយ! ផ្កាក្ងោកខេត្តកែប ចាប់ផ្ដើមរីកដាសពេញផ្លូវ ស្អាតខ្លាំងណាស់

ផ្កា​ក្ងោក ខេត្ត​កែប ចាប់​ផ្ដើម​បញ្ចេញ​សម្រស់​ត្រកាល ដេរ​ដាស​លើ​ដង​ផ្លូវ​ស្អាតទាក់​ចិត្ត​ទេសចរ​ឱ្យ​ចង់​ទៅ​លេង​កម្សាន្ត និង​ផ្ដិត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ពូជ​ផ្កា​ធម្មជាតិ ពណ៌​ក្រហម​ស្រស់​មួយ​នេះ ត្បិត​១​ឆ្នាំផ្កា​នេះ​រីក​តែ​ម្ដង​ប៉ុណ្ណោះ។

Advertisement

ក្នុង​១​ឆ្នាំ​ម្ដង វត្តមាន​ផ្កា​ក្ងោក​ក្រហម​លើ​ទឹក​ដី​ខេត្ត​កែប ចាប់​ផ្ដើម​រីកបន្តកន្ទុយគ្នា​ត្រសង​អម​លើ​ដង​ផ្លូវ​បង្កើត​បាន​ជា​ទស្សនីយភាព​ធម្មជាតិ​យ៉ាង​ស្រស់​ស្អាត រហូត​ត្រូវ​បាន​អ្នក​ក្នុង​តំបន់​ហៅ ក្រុង​ផ្កា​ក្ងោក​ក្រហម។ តាម​ដង​ផ្លូវ​ដែល​មាន​ចាក់​ក្រាល​កៅស៊ូ​យ៉ាង​ស្រស់​ស្អាត អម​ដោយ​ផ្កា​ក្ងោក​ធម្មជាតិ​ពណ៌​ក្រហម​ស្រស់ ​ប្រៀប​ដូច​គំនូរ​ធម្មជាតិ អម​ដោយ​ក្លិន​និង​ខ្យល់​សមុទ្រ​ផង​នោះ​​បាន​ធ្វើ​ទេសចរ​ទទួល​បានអារម្មណ៍​មួយ​ប្លែក ស្រស់ស្រាយ ហាក់បានរំសាយអស់នូវទុក្ខកង្វល់។ ក្នុង​អំឡុង​ពេលនេះ​គឺ​សក្ដិសម​បំផុត​សម្រាប់​ការ​ទៅ​ទស្សនា និង​ផ្ដិត​យក​រូបភាព​ស្អាតៗ ដែលអាច​ទៅ​ជា​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ ឬ​គូ​ស្នេហ៍ក៏បាន។

គួរបន្ថែមថា ក្រៅពីការទស្សនាទេសភាពផ្កាក្ងោក ភ្ញៀវទេសចរអាចរីករាយជាមួយសម្រស់ធម្មជាតិដទៃទៀតរបស់ក្រុងកែប ដូចជា ឆ្នេរសមុទ្រ អាហារសមុទ្រស្រស់ៗ ខ្យល់អាកាសបរិសុទ្ធ ក្នុងខេត្តដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅកម្ពុជា៕

default

រូបភាព ៖ KEP the paradise

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា