ល្បីផ្កាបូព្រឹក្សស្អាតពេក មន្ទីរខេត្តពោធិ៍សាត់ប្រកាស​ចែកកូនផ្កាជូនពលរដ្ឋ ក្រោយបណ្ដុះជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្បីផ្កាបូព្រឹក្សស្អាតពេក មន្ទីរខេត្តពោធិ៍សាត់ប្រកាស​ចែកកូនផ្កាជូនពលរដ្ឋ ក្រោយបណ្ដុះជោគជ័យ

ល្បីផ្កាបូព្រឹក្សស្អាតពេក មន្ទីរខេត្តពោធិ៍សាត់ប្រកាស​ចែកកូនផ្កាជូនពលរដ្ឋ ក្រោយបណ្ដុះជោគជ័យ

ក្រោយ​ទទួល​បាន​គ្រាប់​ផ្កា​កប្ប​ព្រឹក្ស (បូព្រឹក្ស) ចំនួន ១០ ការ៉ុង មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​ចាត់​ចែង​ធ្វើ​ការ​បណ្ដុះ​ទៅ​តាម​បច្ចេកទេស​កសិកម្ម និង​ត្រៀម​ចែក​ជូន​ពលរដ្ឋ​ដែល​ស្រលាញ់​និង​ចូលចិត្ត​រុក្ខជាតិ​លម្អ​ដោយ​ឥត​គិត​ថ្លៃ។

Advertisement

កាល​ពី​ថ្ងៃ​ទី ៧ ខែ មីនា ឆ្នាំ ២០២៦ មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​​បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ថា មន្ទីរ​ទទួល​បាន​គ្រាប់​ផ្កា បូព្រឹក្ស ១០ ការ៉ុង ពី​គិរី​រីសត​ក្រោម​ការ​ស្វះស្វែង​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ អេង រស្មី។ ជាមួយ​គ្នា ក្រោយ​ការ​បណ្ដុះ​គ្រាប់​ផ្កា​បាន​ជោគជ័យ កូន​រុក្ខជាតិ​ផ្កា បូព្រឹក្ស នឹង​ធ្វើ​ការ​ចែក​ជូន​ដល់​ពលរដ្ឋ​ដើម្បី​យក​ទៅ​បណ្ដុះ​បន្ត​នៅ​តាម​ផ្ទះ និង​នៅ​តាម​ទី​តាំង​ផ្សេងៗ ដើម្បី​លម្អ​ក៏​ដូច​ជា​បន្ថែម​សម្រស់​ត្រកាល​នៃ​តំបន់​រស់​នៅ ឬ​តាម​កន្លែង​រមណីយដ្ឋាន​កម្សាន្ត​នានា​តាម​បណ្ដា​ខេត្ត​ក្រុង​នៅ​កម្ពុជា។

បន្ថែម​ពី​នេះ មន្ទីរ​ខេត្ត​ពោធិ៍សាត់​ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា នា​ពេល​បច្ចុប្បន្ន​ផ្កា បូព្រឹក្ស កំពុង​រីក​ស្គុះ​ស្គាយ​យ៉ាង​ស្រស់​បំព្រង​លើ​ទឹក​ដី​នៃ​ភ្នំ ១៥០០ ។ ជា​ទូ​ទៅ ផ្កា​ប្រភេទ​នេះ​រីក​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ ដោយ​ចាប់​ផ្ដើម​រីក​ពេញ​លេញ​ក្នុង​ចន្លោះ​ខែ កុម្ភៈ​និង​មីនា ក្នុង​រយៈពេល ៤៥ ថ្ងៃ​ប៉ុណ្ណោះ៕

រូបភាព ៖ មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា