ពលរដ្ឋ​ប្រទះ​ឃើញ​ដង​ខ្លួន​ទេវរូប​សតវត្សរ៍ទី១១ នៅទួលបុរាណស្រុក​ជាំ​ក្សាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋ​ប្រទះ​ឃើញ​ដង​ខ្លួន​ទេវរូប​សតវត្សរ៍ទី១១ នៅទួលបុរាណស្រុក​ជាំ​ក្សាន្ត

ពលរដ្ឋ​ប្រទះ​ឃើញ​ដង​ខ្លួន​ទេវរូប​សតវត្សរ៍ទី១១ នៅទួលបុរាណស្រុក​ជាំ​ក្សាន្ត

ក្រោយ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ និង​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​វត្ថុ​បុរាណ​មួយ​នៅ​ក្នុង​ចំណុច​ទីតាំង​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ពេល​នេះ​អាជ្ញាធរ​និង​អ្នក​ជំនាញ​បាន​ចុះ​ដល់​ទី​តាំង​ហើយ។

Advertisement

កាលពី​ថ្ងៃ​ ២៥ ខែឧសភា ឆ្នាំ ២០២៦ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ បានដឹកនាំមន្ត្រី ចុះទៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទទួលវត្ថុបុរាណ ១ ពីមេភូមិកន្ទួត (ក្រោយ​ពលរដ្ឋ​បាន​រាយការណ៍​និង​ប្រគល់​ជូន​ដើម្បី​រក្សា​ទុក)។

វត្ថុបុរាណនេះត្រូវបាននាំយកទៅរក្សាទុក ការពារ និងសិក្សាស្រាវជ្រាវបន្តនៅសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ក្នុងការចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅខាងត្បូងភូមិកន្ទួតប្រមាណ៣គីឡូម៉ែត្រ ក្រុមការងារបានសង្កេតឃើញទីតាំងនោះជាទួលបុរាណមានត្រពាំងបុរាណ សំណល់បំណែកកុលាលភាជន៍ប្រភេទផុយ និងប្រភេទរឹងមានស្រទាប់រលោង។ គួរឱ្យដឹងថា វត្ថុ​បុរាណ​ដែល​ទទួល​បាន​នា​ពេល​នេះ​ត្រូវ​បាន​អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារអះអាងថា​ជា ដងខ្លួនទេវរូបធ្វើពីថ្មភក់ រចនាបថបាភួន សតវត្សរ៍ទី​១១៕

រូបភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា