សិលាចារិកប្រាសាទជ្រុង បរិយាយលម្អិតពីការស្ថាបនាមហាកំពែង កសិន្ធុទឹក និងទ្វារចូលរាជធានីអង្គរធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិលាចារិកប្រាសាទជ្រុង បរិយាយលម្អិតពីការស្ថាបនាមហាកំពែង កសិន្ធុទឹក និងទ្វារចូលរាជធានីអង្គរធំ

សិលាចារិកប្រាសាទជ្រុង បរិយាយលម្អិតពីការស្ថាបនាមហាកំពែង កសិន្ធុទឹក និងទ្វារចូលរាជធានីអង្គរធំ

មិន​ត្រឹម​ជា​ប្រាសាទ​តូច​មួយ​នៅ​កាច់ជ្រុង​កំពែង​នោះ​ទេ ប្រាសាទ​ជ្រុង​ជា​ឃ្លាំង​ផ្ទុក​នូវ​ទិន្នន័យ​ប្រវត្តិសាស្ត្រ និង​ជា​មរតក​សិល្បៈ​ដ៏​វិចិត្រ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧។

Advertisement

ប្រាសាទ​ជ្រុង​ជា​ស្នាដៃ​វិចិត្រ​​​លើ​កំពែង​មហានគរ ដែល​ស្ថិត​នៅ​លើ​កំពែង​ប្រសព្វ​រវាង​ទិស​ត្បូង​ និង​ខាង​លិច​នៃ​រាជធានី​អង្គរ​ធំ កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ក្រោម​ស្នា​ព្រះហស្ត​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧។ ប្រាសាទ​មួយ​នេះ​ជា​សំណង​ស្ថាបត្យកម្ម​សាងសង់​ឡើង​ពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម បង្ហាញ​ពី​ភាព​រស់​រវើក​ដ៏​អស្ចារ្យ ទោះ​បី​មាន​ទំហំ​តូច ប៉ុន្តែ​គ្រប់​ផ្នែក​នៃ​សំណង់​ប្រាសាទ​រំលេច​ទៅ​ដោយ​ចម្លាក់​អាទិទេព និង​ក្បាច់​រចនា​ផ្កា​ភ្ញី​យ៉ាង​ប្រណីត។ ប្រាសាទនេះជាកន្លែងតម្កល់សិលាចារឹកដ៏សំខាន់ K.២៨៨ ជាកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាមហាកំពែង កសិន្ធុទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំ។

ចំណុច​ពិសេស​មួយ​ទៀត​នៃ​ប្រាសាទ​ជ្រុង នៅខាងក្រោមកំពែងត្រង់នេះ មាន«រន្ធត្រដេវ» ដែលច្រកទ្វារបង្ហូរទឹកប្រើប្រាស់ហើយចេញក្រៅក្រុង។ បើយើងដើរហួសពីប្រាសាទទៅទិសខាងកើតប្រមាណ ២០០ ម៉ែត្រ តាមខ្នងកំពែង រួចចុះមកក្រោមនឹងបានជួបអច្ឆរិយភាពមួយទៀត គឺសំណង់ទ្វារបង្ហូរទឹក ហៅសព្វថ្ងៃថា «រន្ធត្រដេវ»។ វាជារន្ធទ្វារទឹកមានប្រាំស្ថិតនៅជាប់ៗគ្នា ដែលសង់ទម្លុះខាងក្រោមមហាកំពែងអង្គរធំ។ សំណង់នេះមានមុខងារធារាសាស្ត្រប្រើប្រាស់ជាច្រកទឹកដែលប្រើរួច (ទឹកស្អុយ) នៅក្នុងក្រុង ចេញមករក្សាទុកត្រង់បឹងធំមួយជាប់គ្នានេះ ទើបបានបង្ហូរចោលមកក្រៅក្រុងនៅភាគនិរតី។ ​ប្រាសាទតូច​មួយនេះ​​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាងក្រៅ​នៃ​ប្រាសាទបាយ័ន​ត្រង់​កន្លែង​កាច់ជ្រុង​នៃ​ទន្លេ​អុំ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា