ឈប់ “ក្រែងចិត្ត” មនុស្សដែលមិនដែលក្រែងចិត្តអ្នកលើរឿង ១០ យ៉ាងនេះ ជីវិតនឹងធូរស្រាលជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈប់ “ក្រែងចិត្ត” មនុស្សដែលមិនដែលក្រែងចិត្តអ្នកលើរឿង ១០ យ៉ាងនេះ ជីវិតនឹងធូរស្រាលជាងមុន

ឈប់ “ក្រែងចិត្ត” មនុស្សដែលមិនដែលក្រែងចិត្តអ្នកលើរឿង ១០ យ៉ាងនេះ ជីវិតនឹងធូរស្រាលជាងមុន

១. ឈប់ក្រែងចិត្តចំពោះមនុស្សដែលចូលចិត្ត​បំពានព្រំដែនដដែលៗ៖ ប្រសិនបើបានប្រាប់ហើយថាអ្នកមិនចូលចិត្ត ប៉ុន្តែគេនៅតែធ្វើដដែលៗ នោះមានន័យថា គេមិនមែនមិនដឹងនោះទេ ប៉ុន្តែគេមិនគិតចង់គោរពយើងទាល់តែសោះ។

Advertisement

២. ឈប់ក្រែងចិត្តចំពោះមនុស្សដែលចាំតែសុំតែម្ខាង៖ ទំនាក់ទំនងដ៏ល្អគួរតែមានការផ្ដល់ឱ្យ និងការទទួលត្រឡប់មកវិញ មិនមែនមានតែយើងម្នាក់ដែលត្រូវលះបង់ ត្រូវជួយ និងត្រូវយល់ចិត្តគេរហូតនោះទេ។

៣. ឈប់ក្រែងចិត្តចំពោះមនុស្សដែលនិយាយសម្តីធ្ងន់ៗដាក់យើង៖ ពាក្យថា «គេជាមនុស្សនិយាយត្រង់» មិនគួរត្រូវបានយកមកធ្វើជាលេស ដើម្បីឱ្យនរណាម្នាក់មកធ្វើបាបអារម្មណ៍យើងបានរហូតនោះឡើយ។

៤. ឈប់ក្រែងចិត្តចំពោះមនុស្សដែលមិនផ្ដល់តម្លៃដល់ពេលវេលារបស់យើង៖ មនុស្សដែលណាត់ហើយចូលចិត្តលើកពេល បាត់ខ្លួនហើយត្រឡប់មកវិញ ឬបណ្ដោយឱ្យយើងរង់ចាំដដែលៗ គឺគេកំពុងតែប្រាប់យើងថា ពេលវេលារបស់យើងគ្មានតម្លៃសម្រាប់គេនោះទេ។

៥. ឈប់ក្រែងចិត្តចំពោះមនុស្សដែលធ្វើឱ្យយើងមានអារម្មណ៍ខុសជានិច្ច៖ ប្រសិនបើគ្រាន់តែយើងបដិសេធបន្តិចបន្តួច ប៉ុន្តែគេបែរជាធ្វើដូចយើងជាមនុស្សចិត្តអាក្រក់ខ្លាំងណាស់ នោះប្រហែលជាមិនមែនជាទំនាក់ទំនងដែលមានសុវត្ថិភាពឡើយ។

៦. ឈប់ក្រែងចិត្តចំពោះមនុស្សដែលយកភាពស្និទ្ធស្នាលធ្វើជាលិខិតអនុញ្ញាត៖ ការស្និទ្ធស្នាលគ្នាមិនមែនមានន័យថានិយាយអ្វីក៏បាន ប្រើប្រាស់អ្វីក៏បាន ឬរំលងព្រំដែនគ្នាទៅវិញទៅមកដោយមិនបាច់គិតគូរនោះទេ។

៧. ឈប់ក្រែងចិត្តចំពោះមនុស្សដែលមិនដែលចេះសុំទោស៖ មនុស្សដែលធ្វើខុសហើយធ្វើមិនដឹងមិនឮ ដូចគ្មានរឿងអ្វីកើតឡើង មិនគួរទទួលបានសិទ្ធិមកធ្វើឱ្យយើងឈឺចាប់ដដែលៗទៀតនោះឡើយ។

៨. ឈប់ក្រែងចិត្តចំពោះមនុស្សដែលធ្វើល្អដាក់យើងតែពេលត្រូវការយើង៖ ប្រសិនបើគេនឹកឃើញយើងតែពេលមានបញ្ហា ប៉ុន្តែមិនដែលនៅក្បែរយើងក្នុងពេលដែលយើងត្រូវការនរណាម្នាក់ ឡើយ យើងគួរតែដកថយមកមើលថែបេះដូងខ្លួនឯងវិញ។

៩. ឈប់ក្រែងចិត្តចំពោះមនុស្សដែលធ្វើឱ្យជីវិតយើងកាន់តែពិបាក៖ ជីវិតមានរឿងរ៉ាវឱ្យហត់នឿយច្រើនគ្រប់គ្រាន់ទៅហើយ យើងមិនចាំបាច់បន្ថែមមនុស្សដែលធ្វើឱ្យចិត្តយើងកាន់តែល្វើយចូលមកទៀតនោះទេ។

១០. ឈប់ក្រែងចិត្តគេរហូតដល់ចិត្តអាក្រក់ដាក់ខ្លួនឯង៖ ការបដិសេធមនុស្សមួយចំនួនមិនមែនមានន័យថាយើងជាមនុស្សមិនល្អនោះទេ ប៉ុន្តែវាមានន័យថាយើងចាប់ផ្ដើមស្គាល់ពីតម្លៃបេះដូងខ្លួនឯងកាន់តែខ្លាំងឡើង ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា