តម្លៃ​ទូក​ទៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ ម្នាក់តម្លៃត្រឹម​ ៨ ពាន់​រៀល​​សម្រាប់​ភ្ញៀវ​ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​ទូក​ទៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ ម្នាក់តម្លៃត្រឹម​ ៨ ពាន់​រៀល​​សម្រាប់​ភ្ញៀវ​ខ្មែរ

តម្លៃ​ទូក​ទៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ ម្នាក់តម្លៃត្រឹម​ ៨ ពាន់​រៀល​​សម្រាប់​ភ្ញៀវ​ខ្មែរ

លែង​ពិបាក​ទៀត​ហើយ​ សម្រាប់​អ្នក​ចង់​ទៅ​លេង​ប្រាសាទ​មេបុណ្យ​ខាង​លិច ដែល​មាន​គ្នា​តិច​ត្រឹម ២ ឬ ៣ នាក់ ឬ​តែ​ម្នាក់​ឯង ព្រោះ​ឥឡូវ​នេះ​មាន​ការ​សម្របសម្រួល​ទាំង​តម្លៃ​ទូក ក៏​ដូច​ជា​ពេល​វេលា​ចេញ​ដំណើរ​ទៅ​មក។

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​មេបុណ្យ​ខាង​លិច តម្លៃ​ទូក​ត្រូវ​បាន​កំណត់​ដោយ​សហគមន៍​ក្នុង ១ គ្រឿង​តម្លៃ ៨ម៉ឺន​រៀល ដោយ​មាន​ការ​ផ្ដល់​ជូន ២ ជម្រើស​ជូន​ទៅ​កាន់​ភ្ញៀវ៖

ជម្រើស​ទី១. ការ​ចេញ​តាម​តម្រូវ​ការ​របស់​ភ្ញៀវ (ចាប់​ពី​ម៉ោង ៦៖៣០នាទី ដល់​ម៉ោង ៥៣០នាទី) ដោយ​គិត​តម្លៃ​ជួល​ទូក​ក្នុង ១ គ្រឿង ៨ម៉ឺន​រៀល (អាច​ផ្ទុក​មនុស្ស​បាន ១០ នាក់)។ តម្លៃ​នេះ​ដែរ​គឺ​ទាំង​ទៅ​និង​មក។

ជម្រើស​ទី២. ការ​ចេញ​ដំណើរ​តាម​ម៉ោង​ដែល​បាន​កំណត់ (២ ជើង​ក្នុង​១​ថ្ងៃ) គឺ​ម៉ោង ១០ព្រឹក និង​ម៉ោង ១ រសៀល ក្នុង​តម្លៃ ៨ពាន់​រៀល សម្រាប់​ភ្ញៀវ​ខ្មែរ និង​តម្លៃ ៣ ដុល្លា​រ សម្រាប់​ភ្ញៀវ​បរទេស (តម្លៃ​ទៅ​និង​មក)។ ដោយ​ឡែក ភ្ញៀវ​ដែល​មក​ជា​ក្រុម​តូចៗ (២ឬ៣នាក់ ឬ​ម្នាក់​ឯង) សហគមន៍​នឹង​ជួយ​សម្រួល​បញ្ចូល​គ្នា ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។

គួរ​ឱ្យ​ថា សម្រាប់​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​ទៅ​កាន់​ប្រាសាទ​មេបុណ្យ​ខាង​លិច​ត្រូវ​ចំណាយ​ពេល​ប្រមាណ ១ម៉ោង ៤៥នាទី។ តាម​រយៈ​ការ​ជិះ​ទូក​នេះ​ដែរ ភ្ញៀវ​ទេសចរ​ក៏​នឹង​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ថត​រូប​ជាមួយ​ប្រាសាទ​ដែល​ផុស​ឡើង​កណ្ដាល​ផ្ទៃ​បារាយ​ដ៏​ល្វឹងល្វើយ ថែម​ទាំង​អាច​គយគន់​ទេសភាព​ប្រាសាទ​ភ្នំ​បាខែង​ពី​ចម្ងាយ​បាន​ផង​ដែរ៕

រូបភាព ៖ លោក រដ្ឋ ផល្លីន/លោក ស៊ិន ប្រណី​

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា