វិមានឯករាជ្យ ស្នាដៃស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ យកលំនាំតាមប្រាសាទបាគង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានឯករាជ្យ ស្នាដៃស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ យកលំនាំតាមប្រាសាទបាគង

វិមានឯករាជ្យ ស្នាដៃស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ យកលំនាំតាមប្រាសាទបាគង

យោង​តាម​ឯកសារ​ស្រាវជ្រាវ និង​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា វិមានឯករាជ្យ ដែល​ជា​សំណង់​ស្ថាបត្យកម្ម​រម្លឹក​ដល់​ការ​យក​បាន​ឯករាជ្យ​ពី​បារាំង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​យក​លំនាំ​តាម​ប្រាសាទ​បាគង ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប។

ថ្មីៗ នេះ​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សរសេរ​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​បាគង ខេត្ត​សៀមរាប ។ ក្នុង​នោះ​បាន​បង្ហាញ​អំពី​​ក្ដី​កណ្ដាល​ប្រាសាទ​បាគង​ដែល​ត្រូវ​បានស្ថាបត្យករ​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ប្រើប្រាស់​ជា​គំនិត​ក្នុង​ការ​កសាង វិមានឯករាជ្យ ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ។ អ្នក​ជំនាញ​បាន​បន្ថែម​ថា សំណង់​ស្ថាបត្យកម្ម វិមាន​ឯករាជ្យ ដែល​ជា​ស្នាដៃ​ប្រណិត​របស់​លោក វណ្ណ ម៉ូលីវណ្ណ បាន​ជ្រើស​ប្រើ​រចនាបថ​ប្រាសាទ​បាគង ពោល​គឺ​ក្ដី​កណ្ដាល​របស់​ប្រាសាទ​នេះ​ឯង។

ជាមួយ​គ្នា​ក៏​មាន​ការ​បញ្ជាក់​ពី​សំណាក់​លោក​សាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគរោបនីយកម្ម (បច្ចុប្បន្ន​លោក​បាន​ចែក​ឋាន) បាន​ឱ្យ​ដឹង​ថា វិមានឯករាជ្យ បាន​យក​លំនាំ​តាម​ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប ជា​តំណាង​ឱ្យ​ទស្សន​ប្រាសាទ​ភ្នំ ដែល​បាន​កសាង​ឡើង​ក្នុង​សតវត្ស​រ៍ទី៩ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី១។

ជា​រួម ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​លើ​​បាន​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា វិមាន​ឯករាជ្យ ពិត​ជា​​យក​លំនាំ​តាម​ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប​ពិត​មែន។

គួរ​ឱ្យ​ដឹង​ដែរ​ថា វិមានឯករាជ្យត្រូវបានសាងសង់ឡើងដោយស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្នុងកំឡុងឆ្នាំ ១៩៥៨។ សំណង់វិមានឯករាជ្យមានកម្ពស់សរុប ២០ម៉ែត្រ មានចំនួន ៥ជាន់ លើសពីនេះទៀតបានលំអដោយក្បាលនាគចំនួន ១០០ (១ជាន់មានក្បាលនាគចំនួន ២០)៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា