អ្នកស្រុកសៀមរាប បន្តសិប្បកម្មបុរាណដ្បិតចង់រក្សាទម្លាប់ប្រើសម្ភារៈបែបខ្មែរតជំនាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកស្រុកសៀមរាប បន្តសិប្បកម្មបុរាណដ្បិតចង់រក្សាទម្លាប់ប្រើសម្ភារៈបែបខ្មែរតជំនាន់

អ្នកស្រុកសៀមរាប បន្តសិប្បកម្មបុរាណដ្បិតចង់រក្សាទម្លាប់ប្រើសម្ភារៈបែបខ្មែរតជំនាន់

ក្នុង​នាម​ជា​ជាតិ​សាសន៍​ដូច​គ្នា ខ្លាច​អ្វី​និង​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដែល​ផលិត​ដោយ​កូន​ខ្មែរ ជា​ពិសេស​ស្នាដៃ​របស់​អ្នក​ស្រុក​សៀមរាប​ផង​នោះ។ សិប្បកម្ម​ផលិត​ឧបករណ៍​ប្រើប្រាស់​បែប​បុរាណ​នៅ​តែ​បន្ត​ដង្ហើម​ដ្បិត​ប្រជាជន​ក្នុង​តំបន់​នៅ​តែ​បន្ត​ធ្វើ​ត​ជំនាន់។

Advertisement

ពិត​ជា​គួរ​ឱ្យ​សរសើរ ខណៈ​សិប្បកម្ម​ផលិត​ឧបករណ៍​ប្រើប្រាស់​បែប​បុរាណ ក្នុង​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប នៅ​បន្ត​មាន​រូបរាង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​សិប្បកម្ម​បែប​បុរាណ ប៉ុន្តែ​អ្នក​ស្រុក​ក្នុង​ភូមិ​ខាង​លើ នៅ​តែ​បន្ត​ធ្វើ​ត​ជំនាន់ ហើយ​ថែម​ទាំង​មាន​ទីផ្សារ​ថែម​ទៀត ពោល​គឺ​មិន​ត្រឹម​អាច​បន្ត​ថែ​រក្សា​នូវ​ទម្លាប់​ប្រើប្រាស់​សម្ភារៈ​បែប​ខ្មែរ ដែល​ជា​កេរដំណែល​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​ទេ ថែម​អាច​បង្កើត​ការងារ​និង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​បាន​ទៀត​ផង។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរ​ព័ត៌មានខេត្ត​សៀមរាប សិប្បកម្ម​បែប​បុរាណ​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ជា​ពិសេស​ភ្ញៀវ​ជាតិ-អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​តំបន់​ប្រាសាទ ក៏​ដូច​ជា​តាម​តំបន់​រមណីយដ្ឋាន​នា​នា​ក្នុង​ខេត្ត​សៀមរាប៕

រូបភាព ៖ ​មន្ទីរ​ព័ត៌មានខេត្ត​សៀមរាប

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា