ស្រឡាញ់គ្នាយូរទៅ “មុខកាន់តែដូច ចរិតកាន់តែស្រដៀងគ្នា” តើនេះជាឥទ្ធិពលនៃស្នេហា ឬគ្រាន់តែជារឿងចៃដន្យ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រឡាញ់គ្នាយូរទៅ “មុខកាន់តែដូច ចរិតកាន់តែស្រដៀងគ្នា” តើនេះជាឥទ្ធិពលនៃស្នេហា ឬគ្រាន់តែជារឿងចៃដន្យ?

ស្រឡាញ់គ្នាយូរទៅ “មុខកាន់តែដូច ចរិតកាន់តែស្រដៀងគ្នា” តើនេះជាឥទ្ធិពលនៃស្នេហា ឬគ្រាន់តែជារឿងចៃដន្យ?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគូស្នេហ៍ជាច្រើនគូតែងមានមុខមាត់ស្រដៀងគ្នា ខណៈចរិតក៏មិនសូវជាខុសគ្នាប៉ុន្មាន? នេះក៏ព្រោះតែថាមពលនៃក្ដីស្រឡាញ់ ដែលធ្វើឱ្យមនុស្សពីរនាក់មានមុខមាត់ និងចរិតដូចគ្នា ស្ទើតែក្លាយជាមនុស្សតែមួយ។

Advertisement

តាមរយៈទ្រឹស្ដីរបស់លោក Robert Zajonc អ្នកចិត្តសាស្រ្តសង្គម បានពន្យល់ថា មនុស្សច្រើនតែងមានទំនោរចម្លងចរិតលក្ខណៈរបស់មនុស្សដែលនៅជុំវិញខ្លួន ដែលសកម្មភាពនេះហៅថា Unconscious Mimicry។ នេះមានន័យថា ពេលខ្លះយើងអាចចម្លងសកម្មភាព ឬទម្លាប់ណាមួយពីមិត្តភក្ដិ និងដៃគូដោយស្វ័យប្រវត្តិដោយមិនដឹងខ្លួន ពេលនៅជិតមនុស្សទាំងនោះ។

ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គូស្នេហ៍មានទំនោរក្នុងការកែប្រែទម្លាប់ និងឥរិយាបថរបស់ខ្លួនទៅតាមដៃគូ ជាពិសេសនៅពេលប្រើប្រាស់ជីវិតគូរួមគ្នាក្រោយរៀបអាពាហ៍ពិពាហ៍រួច។ ការផ្លាស់ប្តូរទម្លាប់នេះ ក៏ជះឥទ្ធិពលឱ្យមនុស្ស ២នាក់មាន “ប្រព័ន្ធភាពស៊ាំ” ស្រដៀងគ្នាផងដែរ ព្រោះតែបុគ្គលនោះមានរបៀបរស់នៅប្រចាំថ្ងៃដូចគ្នា ដូចជាការញ៉ាំ និងការហាត់ប្រាណជាដើម។

បន្ថែមពីនេះ ការសិក្សារបស់លោក Robert Zajonc ក៏បានពន្យល់ទៀតថា គូស្នេហ៍នឹងកាន់តែមានមុខមាត់ស្រដៀងគ្នា​ ទៅតាមកម្រិតសុភមង្គលរបស់គូស្នេហ៍នោះ។ តាមរយៈការសិក្សា ដែលប្រៀបធៀបទៅលើរូបភាពគូស្នេហ៍ជាច្រើនគូដែលមានមុខមាត់មិនដូចគ្នាទាល់តែសោះកាលពីគ្រាជួបគ្នាដំបូង បែរជាចាប់ផ្ដើមមានមុខមាត់ស្រដៀងគ្នានៅពេលដែលបានរស់នៅជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំ។

ហេតុផលដែលស្ថិតនៅពីក្រោយនោះ គឺដោយសារតែ គូស្នេហ៍ដែលរស់នៅជាមួយគ្នារយៈពេលយូរបានចែករំលែកបទពិសោធន៍ជីវិតរួមគ្នា ទាំងគ្រានៃសុភមង្គល កើតទុក្ខ និងការឈឺចាប់ ដែលអារម្មណ៍ទាំងនោះបានជះឥទ្ធិពលដល់សាច់ដុំលើផ្ទៃមុខ​មនុស្សទាំងគូ។

HOLLYWOOD, CA – FEBRUARY 22: Actor Benedict Cumberbatch (R) and Sophie Hunter attend the 87th Annual Academy Awards at Hollywood & Highland Center on February 22, 2015 in Hollywood, California. (Photo by Jason Merritt/Getty Images)

ដោយឡែក Tony Little អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា បានលើកឡើងថា មនុស្សតែងតែចាប់អារម្មណ៍ទៅលើមនុស្សដែលមានមុខមាត់ស្រដៀងនឹងខ្លួនឯង។ លោកពន្យល់ថា មនុស្សងាយនឹងផ្ដល់ការទុកចិត្ត ចំពោះមនុស្សដែលមានមុខមាត់ស្រដៀងខ្លួន ដែលខួរក្បាលគិតថាបានស្គាល់បុគ្គលនោះច្បាស់ ដូចជាខ្លួនឯងដូច្នេះដែរ។

បន្ថែមពីនេះ តាមរយៈការសង្កេតរបស់ Emma Pierson ដែលសិក្សាទៅលើមនុស្សរាប់លាននាក់នៅលើគេហទំព័ររកគូ e Harmony បានរកឃើញថា មនុស្សច្រើនតែជ្រើសរើសមនុស្សដែលមានលក្ខណៈស្រដៀងគ្នា មិនថាទាំងរូបរាងខាងក្រៅ អត្តចរិត និងចំណង់ចំណូលចិត្តនោះទេ។

ទាំងនេះហើយ គឺជាហេតុផលដែលនាំឱ្យគូស្នេហ៍ជាច្រើនគូ ចាប់ផ្ដើមមានមុខមាត់ និងអត្តចរិតស្រដៀងគ្នានៅពេលដែលស្រឡាញ់ និងរស់នៅជុំគ្នារយៈពេលយូរ តាមរយៈការពន្យល់តាមបែបចិត្តវិទ្យា និងវិទ្យាសាស្រ្ត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា