កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ជាលើកដំបូងក្រោយរយៈពេលជាងមួយទសវត្សរ៍​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រហូត​ដល់ ១ លាន​តោន​ត្រឹម​រយៈពេល ៩ ខែ ។

​ក្រសួង​រុក្ខា​ប្រមាញ់​និង​នេសាទបានបញ្ជាក់ថា តួលេខនេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ នេះជាញើសឈាម និងការខិតខំប្រឹងប្រែងរួមគ្នារបស់បងប្អូនកសិករខ្មែរ សហគមន៍កសិកម្ម និងគោលនយោបាយគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងការស្វែងរកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ។

ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១ លាន​តោន​ក្នុង​១​ឆ្នាំ គឺ​បាន​សម្រេច​ក្នុង​ឆ្នាំ ២០២៦ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ មករា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃ​ទី ១៩ តុលា ឆ្នាំ ២០២៦ (៩ខែ ១៩ថ្ងៃ) ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​រុក្ខា​ប្រមាញ់​និង​នេសាទ។

គួរ​បញ្ជាក់​បន្ថែម​ថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន១២២ ១០២ តោន ដែលស្មើនឹងជាង១៥,៤ភាគរយ នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២តោន កើនឡើងជាង៣៤ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ២០២៥។ តាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញាដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមាន៨៧ ៣៤៤តោនបន្ថែមទៀត ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦តោន។

ទីផ្សារថ្មីនេះក៏នឹងរួមចំណែកប្រមាណ២០ភាគរយដល់ការព្យាករឆ្ពោះទៅកាន់ការនាំចេញអង្ករកម្ពុជាសរុបច្រើនជាង១លានតោននៅឆ្នាំ២០២៦នេះ ដែលជាការបំបែកឯតទគ្គកម្ម ៩៥០ ៣២១តោននៃការនាំចេញកាលពីឆ្នាំ២០២៥។

គួរ​ឱ្យ​ដឹង​ថា គិតចាប់ពីឆ្នាំ ២០១៥ មកទល់នឹងពេលនេះ​កម្ពុជា​បាននាំចេញអង្ករ​ក្នុង​បរិមាណដ៏​ច្រើន​ក្នុង​១​ឆ្នាំៗ។ ខាង​ក្រោម​ជា​ចំនួន​ដែល​បាន​ស្រង់តាមស្ថិតិផ្ដល់​ដោយ​ក្រសួងរុក្ខាប្រមាញ់​និងនេសាទ។

  • ឆ្នាំ ២០១៥ ចំនួន ៥៣៨ ពាន់​តោន
  • ឆ្នាំ ២០១៦ ចំនួន ៥៤២ ពាន់​តោន
  • ឆ្នាំ ២០១៧ ចំនួន ៦៣៦ ពាន់​តោន
  • ឆ្នាំ ២០១៨ ចំនួន ៦២៦ ពាន់​តោន
  • ឆ្នាំ ២០១៩ ចំនួន ៦២០ ពាន់​តោន
  • ឆ្នាំ ២០២០ ចំនួន ៦៩១ ពាន់​តោន
  • ឆ្នាំ ២០២១ ចំនួន ៦១៧ ពាន់​តោន
  • ឆ្នាំ ២០២២ ចំនួន ៦៣៧ ពាន់​តោន
  • ឆ្នាំ ២០២៣ ចំនួន ៦៥៦ ពាន់​តោន
  • ឆ្នាំ ២០២៤ ចំនួន ៦៤៦ ពាន់​តោន
  • ឆ្នាំ ២០២៥ ​ចំនួន ៩៤០ ពាន់​តោន ៕
កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា