ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួន ​និង​បាន​រាយការណ៍​ដល់​អាជ្ញាធរ​ដើម្បី​ចុះ​ពិនិត្យ​ដល់ទីតាំងផ្ទាល់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០២៦ នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លោក ឡុង សុផល និង​ឪពុក ត្រូវ​បាន​ឱ្យ​ដឹង​ថា​ជា​ពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​បដិមា​រូប​នោះ​ក្បែរ​ផ្ទះ​គឺ​នៅ​ពេល​ដែល​លោក​ជីក​ដី​ ដើម្បី​យក​ទៅ​ចាក់​នៅ​ខាង​ក្នុង​ផ្ទះ ដោយ​នៅ​ពេល​ជីក​បាន​ទើប​តែ​១​ប៉ែល ក៏​ត្រូវ​ប៉ះ​ចំ​រូប​បដិមា​តែ​ម្ដង។

នៅ​ពេល​ដែល​បាន​ប្រទះ​ឃើញ​និង​ស្គាល់​ថា​រូប​បដិមា​លោក​និង​ឪពុក​ក៏​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​ចុះ​ពិនិត្យ និង​យក​ទៅ​រក្សា​ទុក។ ជាមួយ​គ្នា លោក​បាន​ឱ្យ​ដឹង​ថា វត្ថុ​ទាំង​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ មិន​គួរ​ទុក​ជា​របស់​ផ្ទាល់​ខ្លួន​នោះ​ទេ ណា​ការ​ប្រគល់​ជូន​រដ្ឋ​ថែ​រក្សា​នឹង​ផ្ដល់​ជា​ប្រយោជន៍​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​ដែរ។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា វត្ថុ​ទាំង​នេះ​​មិន​មែន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួននោះទេ ​ហេតុនេះ​បើ​សិន​មាន​ការ​ប្រទះ​ឃើញ​គួរ​តែ​ប្រាប់​និង​ប្រគល់​ជូន​អាជ្ញាធរ​យក​ទៅ​រក្សា​ទុក​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ។

ក្រោយ​ការ​ចុះ​ត្រួត​ពិនិត្រ​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ​ក្រុម​ការងារ​បាន​រក​ឃើញ​ថា​រូប​បដិមា​នេះ​គឺ​ជា​រូប​បដិមា​ភេទ​ស្រី (ទេវរូប​ភេទ​ស្រី) ដែ​កាន់​ផ្កា​ឈូក ស្ថិត​ក្នុង​រចនាបថ​អង្គរ ឬ​រចនាបថ​ឃ្លាំង (អាច​ជា​ទេវ​រូប​ព្រះនាង​លក្ស្មី) ដែល​មាន​កម្ពស់​ប្រហែល ៧០ សង់ទីម៉ែត្រ និង​មាន​សភាព​បែកបាក់៕

ប្រភពរូបភាព ៖ Andy Brouwer

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា