ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឡើង​ឆាក Paris Fashion Week ដើម​ខែ​តុលា ខាង​មុខ​នេះ​ហើយ។

Almée បាន​ឲ្យ​ដឹង​ថា បណ្តុំស្នាដៃដែលមានចំណងជើងថា ”The Art Of Remembering” នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ Paris Fashion Week នៅ​ថ្ងៃ ២ ខែ​តុលា។ ដោយ​ដំណឹង​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ជាច្រើន ពិសេស​កូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា។

ចំណែក​ម៉ូដែល​ទៅពីកម្ពុជាវិញមាន Mélia Constantin កូន​ខ្មែរ​កាត់​បារាំង និង​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អឺរ៉ុប​មុន​បាត់​ហើយ ​ខាង​សាមី​ខ្លួនក៏បានបញ្ជាក់រួចរាល់ដែរ។

ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ទទួល​បាន​លិខិត​សរសើរ (Citation) ពី​សភា​តំណាង​រាស្ត្រ​រដ្ឋ​ញូវយ៉ក (New York State Assembly) ដែល​ទទួល​ស្គាល់ ALmée Couture ថាជា “ម៉ាក​យីហោម៉ូដដ៏លេចធ្លោ និង​មាន​គុណភាពខ្ពស់” (Fashion Brand of Distinction)។

ព្រឹត្តិការណ៍ Paris Fashion Week សម្រាប់បណ្តុំម៉ូដសម្លៀកបំពាក់នារី រដូវផ្ការីក/រដូវក្តៅ ឆ្នាំ ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ២៨ ខែកញ្ញា ដល់ថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៦ មានរយៈពេល ៩ ថ្ងៃ និងមានការចូលរួម​ម៉ាកសរុប ១០១ និងការបង្ហាញម៉ូដចំនួន ៦៧ កម្មវិធី៕

រូបភាព៖ Mélia Constantin, ALmée Couture និង Pich Votey Saravody

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា