កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។

កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF 2026 ហៅ​កាត់​ថា ការ​ប្រកួត​ប្រជែង​វប្បធម៌​ទាំង ២១ ប្រទេស ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សួន​វប្បធម៌ Yongji ទី​ក្រុង Changwon ប្រទេស​កូរ៉េ ។ កម្ពុជា ជា​ប្រទេស​​១ ​ក្នុង​ចំណោម ២១ ប្រទេស​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​នា​លើក​នេះ ជា​លទ្ធផល កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ​៣ ខណៈ​លេខ​១ បាន​ទៅ​លើ​ស្រីលង្កា និង​លេខ​២ បាន​ទៅ​លើ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្បួន​ដង្ហែ​វប្បធម៌ ២១ ប្រទេស​ដែល​រៀប​ចំ​លើ​ទឹក​ដី​នៃ​ប្រទេស​កូរ៉េ​ពេល​នេះ ជា​ការ​បង្ហាញ​នូវ​ទម្រង់​សិល្បៈ វប្បធម៌​ដ៏​ល្អ​អស្ចារ្យ និង​ស្រស់​ស្អាត​របស់​កម្ពុជា ដែល​បាន​ពី​ការ​ចូលរួម​របស់​ប្រជាជន​ខ្មែរ​កំពុង​មាន​វត្តមាន​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/share/v/18qAUWYFe5/

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា